adverise with khmeread 1

បើ​មាន​កម្ពស់ និង​ខ្នាត​រាងកាយ​បែបនេះ សុភាពនារី​គួរតែ​សប្បាយចិត្ត និង​ថែថួន​វា​ឱ្យបាន​គត់មត់

    ​នារី​គ្រប់រូប​តែង​ប្រាថ្នា​ចង់បាន​រាយ​កាយ និង​កម្ពស់​ស័ក្តិសម​មួយ​។ នេះហើយ​ជា​មូលហេតុ​ដែល​នារីៗ​ស្វះស្វែង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ឱ្យបាន​រូបរាង និង​សម្រស់​ដូច​បំណងប្រាថ្នា​របស់​ពួកគេ​។ ប៉ុន្តែ​លោកអ្នក​មាន​ដឹង​ទេ​ថា​រាង​បែបណា​ទើប​ស័ក្តិសម​ចំពោះ​លោកអ្នក​? ប្រសិនបើ​លោកអ្នក​មិនទាន់​ដឹង​ទេ អ្នកវិទ្យាសាស្ត្រ​មួយក្រុម​នៅ​អាមេរិក​នឹង​ប្រាប់​លោកអ្នក​ឱ្យ​ជ្រាប​។ 

​    ​យោងតាម​ការសិក្សា​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ University of Texas រាងកាយ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​នារី​គឺ ត្រូវមាន​កម្ពស់ ១,៦៨ ម៉ែត្រ និង​មាន​ទំហំ​រាងកាយ ៩៩-៦៣-៩១ (​ទ្រូង​-​ទម្ងន់​-​ត្រគាក​)​។ 

​    ​ខ្នាត​នេះ​ជា​រាង​របស់​តារា​បង្ហាញ​ម៉ូត​ល្បី​របស់​អង់គ្លេស នាង Kelly Brook​។ មនុស្ស​សរសើរ​នាង​សម្បើម​ណាស់​ចំពោះ​រាងកាយ​ដ៏​សែន​ស្អាត​របស់​នាង​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​អាមេរិក​និយាយថា រាង​របស់​នាង​គឺ​ស័ក្តិសម​ឥតខ្ចោះ​សម្រាប់​នារី​គ្រប់រូប ហើយ​ថា​បុរសៗ​ចាប់អារម្មណ៍​បំផុត​គឺ​ស្ត្រី​ដែលមាន​រាង​បែប​នេះឯង​៕ 

adverise with khmeread
ប្រភព៖ healthyfoodheadlines

អ្នកនឹងចូលចិត្ត

មតិយោបល់