adverise with khmeread Untitled 1 copy

ត្រឹម​ថត Selfie មានអី​ត្រូវ​កំណាញ់​! គ្រួសារ Beckham បដិសេធ​ការ​លើកឡើងថា​គ្រួសារ​ខ្លួន​ហាម​កម្មករសំណង់​មិនឱ្យ​ថត​ជាមួយ​ខ្លួន

    ​ក្រុមគ្រួសារ Beckham បាន​ច្រានចោល​ការចោទប្រកាន់ថា ពួកគេ​បាន​ហាមឃាត់​ក្រុម​អ្នក​សាង​សង់ផ្ទះ​របស់ខ្លួន​ពី​ការថតរូប Selfie​។​

​    ​វីរបុរស​បាល់ទាត់​អង់គ្លេស លោក David Beckham និង​ប្រពន្ធ Victoria ដែលជា​អ្នក​រចនា​ម៉ូត​សម្លៀកបំពាក់ កំពុង​ជាប់រវល់​ការងារ​រៀបចំ​គេហដ្ឋាន​តម្លៃ​រាប់លាន​ដុល្លារ​របស់​ពួកគេ​នៅឯ​ទីក្រុង​ឡុង​ដ៍​។​

​    ​ហើយ​កម្មករសំណង់​តែងតែ​ទទួលបាន​ភាពកក់ក្តៅ​ពី​វីរបុរស Manchester United រូបនេះ​។​

​    ​ប៉ុន្តែ​បើ​យោងតាម​កាសែត The Sun បានឱ្យដឹងថា ការសុំ​ថតរូប​ជាមួយ​គ្រួសារ Beckham គឺ​ត្រូវបាន​បដិសេធ​ដាច់អហង្កា​ហើយ​ក្រុម​សាងសង់​ថែមទាំង​មិន​អនុញ្ញាតឱ្យ​យក​ទូរស័ព្ទ​ចូល​ផ្ទះ​ថ្មី​របស់ Beckham ទៀតផង​។​

​    ​The Sun ថែមទាំង​អះអាង​ទៀតថា ក្រុម​សាងសង់​ដែល​កំពុង​កែលម្អ​ផ្ទះ Beckham នៅឯ​ទីក្រុង​ឡុង​ដ៍​ភាគ​ខាងជើង ត្រូវតែ​គោរព​ច្បាប់​ស្តីពី​សិទ្ធិ​ឯកជន​។ ប្រភព​មួយ​បាន​និយាយថា "​ចំពោះ​អ្នក​សាងសង់​ទាំងនេះ DAVID គឺជា​វីរបុរស​។ ប៉ុន្តែ​នៅពេលណា David Beckham និង​ប្រពន្ធ Victoria បង្ហាញខ្លួន ពួកគេ​ត្រូវបាន​ហាមឃាត់​។ នៅ​ទីនោះ​មាន​ក្រម​ប្រតិបត្តិ​ដ៏​តឹងរ៉ឹង​ដែល​អនុវត្ត​ដោយ​ក្រុម​សន្តិសុខ​ហើយ​បញ្ជា​ដោយ​អ្នកគ្រប់គ្រង​តាម​ផ្នែក​ដើម្បី​ធានា​សិទ្ធិ​ឯកជន​តាម​ផ្នែក​"​។​

​    ​ទោះយ៉ាងណា គ្រួសារ Beckham បាន​បដិសេធថា គ្មាន​ច្បាប់​បែបនេះ​ឡើយ ហើយ​ភ្នាក់ងារ​របស់​ពួកគេ​បាន​ប្រាប់​វេ​ប​សាយ Mirror ថា "​វា​ជា​ដំណឹង​សំរាម​សុទ្ធសាធ​។ គ្រប់គ្នា​ដែល​ស្គាល់ David ដឹង​ច្បាស់​ណាស់​ថា គាត់​នឹង​ថតរូប​ជាមួយ​មនុស្ស​គ្រប់គ្នា ហើយ​គាត់​គឺ​ល្បី​ខាង​ថតរូប​ហ្នឹងឯង​"៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់