adverise with khmeread 1

តួ​ក្នុង​រឿង​ព្រះ​នាង​យ៉េ​យ៉េ​ជុំគ្នា​ល្អ​ណាស់​! ត្រចៀកកាំ និង ហ្វា​ន ពីង​ពីង មក​ចូលរួម​ពិធី​រៀបការ​របស់​ចៀ​វៃ​នៅ​កោះ​បាលី​

    ​តារា​សម្តែង​តៃវ៉ាន់​ដ៏​ល្បីឈ្មោះ អ្នកនាង Ruby Lin (​តួ​ព្រះ​នាង​ចៀ​វៃ​) និង​លោក Wallace Huo បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយគ្នា​នៅ​រមណីយដ្ឋាន Bulgari Resort Bali ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ហើយ​មង្គលការ​នេះ​គឺ​ប្រព្រឹត្តិទៅបាន​ទៅ​យ៉ាង​រលូន​បំផុត​។​

​    ​ខណៈ​គូស្នេហ៍​ថ្មីថ្មោង​ទាំងពីរ​សច្ចា​ទល់នឹង​មុខ​គ្នា​នៅ​ពីមុខ​ទេសភាព​មហាសមុទ្រ​ឥណ្ឌា​ដ៏​ស្រស់ស្អាត កូនកំលោះ​បាន​និយាយថា "​បង​ស្គាល់​អូន​យូរហើយ​! បង​ធ្លាប់ជា​មិត្តភក្តិ​របស់​អូន ដែល​នេះ​ពិតជា​សំណាង​ណាស់​សម្រាប់​បង​។ ចំពោះ​បង ក្លាយជា​ប្តី​ប្រពន្ធ​គឺ​ពិតជា​រឿង​មួយ​ដែល​មិនអាច​កាត់ថ្លៃ​បានទេ​។ នៅពេល​អនាគត ពិតណាស់​ច្បាស់​ជា​មានរឿង​ល្អូកល្អិន​និង​រកាំរ​កុស​។ បង​សង្ឃឹមថា យើង​អាច​កាន់​ដៃ​គ្នា ធ្វើការ​ជាមួយគ្នា​ដើម្បី​ប្រឈមមុខ​នឹង​អនាគត​ជាមួយគ្នា​។ បង​ស្រឡាញ់​អូន​"​។​

​    ​រីឯ​កូនក្រមុំ​វិញ បាន​អរគុណ​ប្តី​ចំពោះ​សន្តាន​ចិត្តល្អ​និង​ចេះ​អធ្យាស្រ័យ ហើយ​បាន​និយាយថា "​ចាប់ពី​ថ្ងៃនេះ​ទៅ យើង​នឹង​ក្លាយជា​គ្រួសារ​មួយ​។ នៅពេលដែល​បង​ចេញ​ក្រៅ​ហើយ​អស់កម្លាំង ស្រេកទឹក កុំភ្លេចថា អូន​នឹង​នៅចាំ​បង​នៅផ្ទះ​ជា​រៀងរហូត​។ អូន​ស្រឡាញ់​បង​"​។​

​    ​បន្ទាប់ពី​មក លោក Wallace Huo វ័យ ៣៦ ឆ្នាំ​និង​អ្នកនាង Ruby Lin វ័យ ៤០ ឆ្នាំ បាន​កាន់​ដៃ​គ្នា​និង​ថើប​គ្នា​។ ពួកគេ​ទាំងពីរ​តាម​ដឹងបាន​ក្លាយជា​មិត្តភក្តិ​ជាមួយគ្នា​អស់​រយៈពេល ១០ ឆ្នាំ មុននឹង​ពួកគេ​នៅ​ជាមួយគ្នា​នៅ​ថ្ងៃ​ខួបកំណើត​របស់​កូនក្រមុំ​កាលពី​ខែមករា​ឆ្នាំនេះ​។​

​    ​តាម​ការរាយការណ៍រ​បស់ Apple Daily បានឱ្យដឹងថា តួ​ត្រ​ចៀ​កាំ នាង Vicki Zhao ក៏មាន​វត្តមាន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៅ​ពិធី​នោះដែរ​។ ពិធីមង្គលការ​នោះ​ក៏​ជាការ​ជួបជុំ​ដ៏​កម្រ​នៃ​តារា​សម្តែង​ក្នុង​រឿង My Fair Princess ដ៏​ល្បី​កាលពី​ទសវត្សរ៍ ៩០ គឺ​ត្រ​ចៀ​កាំ ចៀ​វៃ និង ហ្វា​ន​ពីង​ពីង (Fan Bingbing)​។​

​    ​ភ្ញៀវកិត្តិយស​និង​ជា​តារា​សម្តែង​ល្បី​ដូចជា​នាង​ស៊ូ​ឈិ (Shu Qi) លោក Hu Ge អ្នកស្រី Zhou Xun លោក Nicky Wu និង​ប្រពន្ធ​របស់គាត់​អ្នកស្រី Liu Shishi ក៏មាន​វត្ត​មាននៅ​មង្គលការ​នោះដែរ​៕

adverise with khmeread
ប្រភព៖ straitstimes

អ្នកនឹងចូលចិត្ត

មតិយោបល់