adverise with khmeread Lucas and jason

Galatasaray ចាប់អារម្មណ៍ខ្សែបម្រើ Lucas និងខ្សែការពារ Jason

           ​ខ្សែ​ការ​ពារ Jason Denayer របស់​ក្លឹប Man City ​និង​ខ្សែបម្រើ Lucas របស់​ Livepool ក្លាយជាគោលដៅផ្ទេររបស់ក្លឹប ​Galatasaray ។​ ប៉ុន្តែរហូត​មក​ដល់​ពេល​​នេះគ្រូបង្វឹក​ក្លឹប City លោក Pep Guardiola ​មិនទាន់​សម្រេចចិត្ត​លក់​កីឡាករ Jason នៅឡើយទេ។

           ​ខ្សែការពារ​​ Jason សញ្ជាតិបែលហ្ស៊ិក​បានចំ​ណាយពេល​ពេញមួយ​រដូវ​កាល​មុនជាមួយក្លឹបតួកគីមួយនេះ។

          គ្រូបង្វឹក​ក្លឹប Galatasaray លោក Jan Olde Riekering បាននិយាយថា “​នៅពេល​នេះ Jason ត្រឡប់ទៅ City វិញហើយ​ខ្ញុំគិត​ថា គាត់​ប្រាកដ​ជា​រីករាយ ជាមួយ​នឹងគ្រូបង្វឹក​ថ្មី​របស់គាត់។ លោក Riekering បានបន្ត​ថា លោកក៏​ចាប់​អារម្មណ៍​នឹង​កីឡាករ Lucas ផងដែរ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់