adverise with khmeread Lukaku

Lukaku អាចនឹងផ្ទេរមក Chelsea ក្នុងពេលឆាប់ៗនេះ

          ​ កន្លងមក​ក្លឹប​ Everton ធ្លាប់​បដិសេធសំណើ​​៥៧​លាន​ផោន​​របស់​ក្លឹប​Chelsea សម្រាប់ខ្សែប្រយុទ្ធ Romelu Lukaku ប៉ុន្តែ​ Chelsea នៅតែមាន​ទំ​នុក​ចិត្តថា នឹងអាចសម្រេចកិច្ចព្រមព្រៀងផ្ទេរ​នៅ​រដូវ​ក្តៅនេះ។

          Chelsea បានយល់ព្រមផ្តល់តម្លៃទ្វេដង​ច្រើនជាងតម្លៃ​២៨​លានផោន​ដែល​ពួក​គេបាន​លក់​កីឡាករ​រូបនេះ​កាលពីរដូវ​ក្តៅ​ឆ្នាំ​២០១៤។ ​ក្លឹប Everton នៅ​រក្សា​តម្លៃ​៧៥​លាន​ផោន​ ប៉ុន្តែ​​ពួកគេ​ទទួល​ស្គាល់ថា Lukaku ​មានចេតនា​ចង់​ចូល​រួម​ជាមួយ​អតីត​ក្លឹបរបស់ខ្លួន​វិញ។

          Lukaku គឺជា​កីឡាករម្នាក់ក្នុងចំណោម​កីឡាករ​ដែល​រក​បាន​គ្រាប់បាល់​ច្រើន​ជាងគេក្នុង​ក្របខណ្ឌ​បាល់ទាត់កំពូល​របស់​អង់គ្លេស​កាលពីរដូវ​កាល​មុន ដោយ​រក​បាន​២៥​គ្រាប់នៅគ្រប់​កម្មវិធីប្រកួត។

          លោក Antonio Conte បានទិញ​ខ្សែប្រយុទ្ធ​អន្តរជាតិ​បែលហ្ស៊ិក Michy Batshuayi ​ពីក្លឹប Marseille ក្នុងតម្លៃ ៣៣​លានផោន ហើយលោក​នៅមាន​ទំនុក​ចិត្ត​ថា នឹងអាចរក្សាទុក​ខ្សែប្រយុទ្ធ​អេស្ប៉ាញ​ Diego Costa បើទោះបីជា​អតីតក្លឹប Atletico Madrid ចាប់អារម្មណ៍​ក៏​ដោយ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់