1

ខ្សែប្រយុទ្ធ Loic Remy ពិចារណា​ចាកចេញ​ពី​ក្លឹប បើទោះជា​គ្រូបង្វឹក Chelsea សន្យា​ឲ្យ​លេង​ជម្រើស​ដំបូង​ក៏ដោយ​

ខ្សែប្រយុទ្ធ​របស់​ក្រុម​តោ​ខៀវ Chelsea កំពុង​ពិចារណា​ទិញ​រូបគេ​ចេញពី​ក្លឹប បើទោះជា​លោកគ្រូ​បង្វឹក Guus Hiddink សន្យាថា​នឹង​លៃ​ឲ្យ​រូបគេ​បាន​លេង​ជម្រើស​ដំបូង​ក៏ដោយ​។ ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​រូបនេះ​បាន​ផ្លាស់​មក​ទឹកដី Stamford Bridge កាលពី​ឆ្នាំ ២០១៤ ប៉ុន្តែ​បរាជ័យ​ដោយ​មិនបាន​លេង​ជម្រើស​ដំបូង​ឲ្យ​ក្រុម Chelsea ទេ​។​

​គ្រូបង្វឹក Aston Villa លោក Remi Garde បាន​សារភាព​កាលពី​ថ្មីៗ​នេះ​ថា គាត់​ចាប់អារម្មណ៍​ខ្សែប្រយុទ្ធ Remy ប៉ុន្តែ​លោក Hiddink បាន​ច្រានចោល​ការលើកឡើង​នេះ​ថា គ្មាន​ការគោរព​ចំពោះ​លោក​ទៅវិញ​។ ទោះជា​យ៉ាងណាក៏ដោយ កីឡាករ Loic Remy អស់សង្ឃឹម​ទៅហើយ​ដើម្បី​បាន​ទៅលេង​ឲ្យ​ជម្រើសជាតិ​បារាំង​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់ Euro 2016 ខាងមុខនេះ ហើយ​សារព័ត៌មាន The Mirror រាយការណ៍​ថា Remy កំពុង​ពិចារណា​អនាគត​របស់គេ​នៅ​ក្លឹប Chelsea ដោយ​ក្នុងនោះ​មាន​ក្លឹប Crystal Palace, Monaco និង Aston Villa កំពុង​ចាប់អារម្មណ៍​នាំ​រូបគេ​ទៅលេង​។​

​ដោយសារ​បញ្ហា​របួសរ​បស់​ខ្សែប្រយុទ្ធ​កូ​ឡុំ​ប៊ី Falcao លោកគ្រូ​បង្វឹក Hiddink ចង់​ឲ្យ​កីឡាករ Remy ស្នាក់នៅ​ជាមួយ​ក្រុម​បន្តទៀត ប៉ុន្តែ​ការសម្រេចចិត្ត​គឺ​ស្ថិតនៅលើ​ខ្សែប្រយុទ្ធ​វ័យ ២៨ ឆ្នាំ​ទាំងស្រុង​៕

ប្រភព៖ មេត្រូ​

មតិយោបល់