adverise with khmeread 546b7235 7610 474e 8f29 7f203ca4a164

ចោរ​ជើងចាស់​ល្បីឈ្មោះ​ជាប់គុក​រាប់​ភ្លេច​...លួច​ម៉ូតូ​ជាប់​ខ្នោះ​ទៀតហើយ​

    ភ្នំពេញ ៖ ចោរ​ជើងចាស់​ល្បីឈ្មោះ​ជាប់គុក​រាប់​ភ្លេចឈ្មោះ​ហៅ​ក្រៅ ​«​អា​ក្លូ»​ ក្រោយពេល​ចេញពី​គុក​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ពីបទ​លួច​ម៉ូតូ​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៦ ​ម៉ោង​៩ និង៥០​នាទី​ ស្ថិតនៅ​ចំណុច​មុខផ្ទះ​លេខ​៣១ ផ្លូវ​លេខ​១៨៨ កែង ២២៩ ក្រុមទី​២៦ ភូមិ​៦ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះឈ្មោះ ហេង យុទ្ធ ភេទ​ប្រុស អាយុ​៣៨ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប​ស្នាក់​នៅផ្ទះ​លេខ​៥៩ ផ្លូវលំ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​

    ចំណែក​ជនសង្ស័យ​ ឈ្មោះ សន រិទ្ធី ឬ ជឿន​ធី ហៅ ធី ឬ ក្លូ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ជាមួយ​បង​ក្នុង​D.N ផ្លូវ​លេខ​១២២​ សង្កាត់​មិត្តភាព ខណ្ឌ៧​មករា រាជធានី​ភ្នំពេញ តែ​ផ្ទះ​ពិតប្រាកដ​នៅ​ភូមិ​ដំណាក់​រាជា ឃុំ​ប្រាំបី​មុំ ស្រុក​ត្រាំ​ង​ ខេត្តតាកែវ (​ឃាត់ខ្លួន​ជាក់ស្តែង​)​។​

    ប៉ូលិស​បន្តថា មុខសញ្ញា​ខាងលើ​គឺជា​មុខសញ្ញា​ចាស់​លួច​ម៉ូតូ​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ និង​ជា​មុខសញ្ញា​ធ្លាប់​ជាប់ពន្ធ​ធនាគារ​រាប់​ភ្លេច​ពីបទ​លួច​មិនចេះ​រាងចាល​សោះ។​ ​វត្ថុតាង​ចាប់យក​មាន ​ម៉ូតូ​ចំនួន​០២​គ្រឿង​១- ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​ ​សេរី​ឆ្នាំ​២០១៦ ស្លាក​លេខ​ភ្នំពេញ ​1FO-2258 (​ជា​របស់​ជនរងគ្រោះ​) និង​២-​ម៉ាក​ស្កុប​ពី ពណ៌​ស ឆ្នាំ​២០១៥ ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1FK-4275 (​ជា​របស់​ជនសង្ស័យ​ជិះ​មក​ធ្វើ​សកម្ម​​ភាព​)​។​

    ប៉ូលិស​បន្តទៀតថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មក​ចត​ទុក​ចាក់សោរ​នៅមុខ​​សាលា​ក្វាង​ចាវ​រួច​ទៅ​ជួយ​លក់​ទឹកអំពៅ​ប្រពន្ធ​នៅក្បែរនោះ​។ នៅពេល​កំពុង​ជួយ​លក់​ប្រពន្ធ​ស្រាប់តែ​មើលទៅ​កន្លែង​ទុក​ម៉ូតូ​ក៏​ឃើញ​ជនសង្ស័យ​ម្នាក់​បាន​អូស​ម៉ូតូ​របស់ខ្លួន​ចេញពី​កន្លែង​ទុក​បាន​ចំងាយ​ប្រហែល​១០​ម៉ែត្រ​កំពង់​ដេរ​ប​ញ្ជេះ​តែ​មិន​ឆេះ។

    ភ្លាមនោះ​ជនរងគ្រោះ​បាន​ស្រែក​ចោរៗ​ និង​ស្ទុះ​ទៅ​រួមជាមួយ​ពលរដ្ឋ​នៅក្បែរនោះ​ចាប់បាន​ជនសង្ស័យ​ម្នាក់​ជាក់ស្តែង​រួច​រាយការណ៍​ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​១​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

មតិយោបល់