adverise with khmeread 68140589 0f2d 49ab a54e d4c90615757f

រថយន្ត​កូរ៉េ​មួយ​តោន​កន្លះ បែក​កង់​រេ​ចង្កូត​ធ្លាក់​ប្រឡាយ​ក្រឡាប់ តែ​...(​មាន​វីដេអូ​)

    ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ប្រភេទ​ដឹកទំនិញ​ចំណុះ​មួយ​តោន​កន្លះ មួយគ្រឿង​បាន​បែក​កង់​មុខ ខណៈពេល​កំពុងបើក​ប​រ ក៏​រេ​ចង្កូត​ធ្លាក់​ប្រឡាយ​ទឹកស្អុយ បណ្តាល​រថយន្ត​ក្រឡាប់​ផ្ងារជើង​តែម្តង។​

    ហេតុការណ៍​នេះ កាលពី​វេលា​ម៉ោង​១ ​និង​៣០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី១ សីហា ឆ្នាំ២០១៦ នៅតាម​ប្រឡាយ​ទឹកស្អុយ អម​ផ្លូវជាតិ​លេខ​៤ ភូមិ​អូរ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ប្រភពពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុគេ​ឃើញ រថយន្ត​កូរ៉េ​ខាងលើ​ពណ៌​ខៀវ​ម៉ាក ហ៊ីយ៉ាន់ដាយ​ពាក់​ស្លាក​លេខ ​2J-6522 បើកបរ ​និង​រួម​ដំណើរ​ដោយ​បុរស​២​នាក់​ធ្វើដំណើរ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​។​

    ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​បែក​កង់​មុខ​ចំហៀង​ខាងឆ្វេង បណ្តាលឱ្យ​រថយន្ត រេ​ចង្កូត​ជ្រុល​ទៅ​ធ្លាក់ចូល​ប្រឡាយ​ក្រឡាប់​ផ្ងារជើង សំណាងល្អ​មិនមាន​អ្នករងរបួស។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទៅដល់​កន្លែងកើតហេតុ មើលឃើញថា​មិនមាន​ប៉ះពាល់​ដល់​អ្នកដទៃ ទើប​ឱ្យ​ម្ចាស់​រថយន្ត​ហៅ​រថយន្ត​ស្ទួ​ចមក​ស្ទួ​ច​យកទៅ​ផ្ទះ​ដោយ​ខ្លូន​ឯង៕


 

adverise with khmeread

មតិយោបល់