adverise with khmeread 23aa54bf 1454 4ef4 b397 c192b1f23af9

ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​បណ្ដាលឱ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ម៉ូតូ​មួយគ្រឿង​បំណង​ឆ្លងផ្លូវ​ចូល​ហាង​ផឹកស៊ីត្រូវ បាន​ម៉ូតូ​មួយគ្រឿង​ទៀត​ដែល​ជិះ​មក​ត្រង់​បុក​ចំពាក់​កណ្ដាល ​បណ្ដាលឱ្យរ​ងរ​បួស​ធ្ងន់ធ្ងរ​ត្រូវបាន​ជួ​យស​ង្គ្រោះ។​

    ហេតុការណ៍​ដ៍​គួរឱ្យ​រន្ធត់​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១​ ខែសីហា ឆ្នាំ​២០១៦ ​ត្រង់ចំណុច​ភោជនីយដ្ឋាន ពន្លឺ​រស្មី​ពេជ្រ​ស្ថិត​តាម​បណ្ដោយ​ផ្លួ​វ១៩៨៦​ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    តាម​ប្រភពព័ត៌មាន​ពី​អ្នក​ផ្ញើ​ម៉ូតូ​មុខ​ហាង​ខាងលើ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សឺ​រ៉ី​ស​ ពណ៌​ក្រហម​ជិះ​ដោយ​បុរស​ម្នាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BW-6900 ឈប់​ឆ្លងផ្លូវ​បំណង​ចូល​ផឹក​ស៊ី​ក្នុង​ហាង​ខាងលើ​។​

    ពេលដែល​ម៉ូតូ​ឆ្លង​មកដល់​ពាក់កណ្ដាល​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​​ពណ៌​ខ្មៅ បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅបុក​ម៉ូតូ ​ដែល​ឆ្លងថ្នល់​ខាងលើ​ចំពាក់​កណ្ដាល​ បណ្ដាលឱ្យ​ជនរងគ្រោះ​ទាំងសងខាង​ខ្ទាត​ចេញពី​ម៉ូតូ​ទាំងសងខាង​សន្លប់​ឈឹងរ​ងរ​ងួ​ស​ធ្ងន់​។​

    ចំណែក​ម៉ូតូ​ដែល​ឆ្លង​ផ្លួ​វ​ខូចខាត​បែក​កាទែរ​ម៉ា​ស៊ី​ន  ភាគី​ខាង​ម៉ូតូ​ហុងដា​ឌ្រី​ម​វិញ​រួញ​ក​ម៉ូតូ​ចូលក្នុង។ ភ្លាមៗ​នោះ​ជនរងគ្រោះ​ទាំងពីរ​ត្រូវបាន​អ្នកឃើញ​ហេតុការណ៍​ទាក់ទង​ទៅកាន់​រថយន្ត​សង្គ្រោះបន្ទាន់​របស់​គ្លីនិក​ឯកជន​មក​ដឹក​ជនរងគ្រោះ​យកទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

    បន្ទាប់មក​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​ធ្វើការ​វាស់វែង​និង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ៕

 

adverise with khmeread

មតិយោបល់