adverise with khmeread 52240e67 24b9 4d70 88bb ada1682decc3

អា​«​នរក​»​វាយ​បោចសក់​ច្របាច់ក​ម្តាយ​...​ជាប់​ខ្នោះ​ប៉ូលិស​

    កណ្តាល ៖ យុវជន​ពាល​ម្នាក់​ផឹកស្រា​ស្រវឹង​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ពេល​ម្តាយ​ចូលទៅ​ឃាត់​ក៏​វាយ​បោចសក់​ និង​ច្របាច់​កម្តាយ​ ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ​នា​ថ្ងៃទី​៣១​ កក្កដា ​ឆ្នាំ​២០១៥ វេលា​ម៉ោង​៤​ និង​៣០​នាទី​នៅ​ចំណុច​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ជា​កូន​ឈ្មោះ​ កែវ សុខ​កាន ​ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​ព្រែក​ដូង ​ឃុំកំពង់ស្វាយ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល (​ឃាត់ខ្លួន)​។

    ចំណែក​ជនរងគ្រោះ​ជា​ម្តាយ​ឈ្មោះ ​ថុង ​សុខលី ​ភេទ​ស្រី​ អាយុ​៥៤​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​កសិករ​មា​នទី​លំនៅ​ភូមិ​ព្រែក​ដូង ឃុំកំពង់ស្វាយ ស្រុក​កៀនស្វាយ ​ខេត្តកណ្តាល។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​ខាងលើ​ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង​មកដល់​ផ្ទះ​រករឿង​វាយ​បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​ដូចជា​កង្ហា តុ​និង​ទូ។ ពេលនោះ​ជនរងគ្រោះ​ជា​ម្ដាយ បាន​ទៅ​ឃាត់​ជនសង្ស័យ ជា​កូន កុំ​ឱ្យ​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ បន្តទៀត ស្រាប់តែ​ជនសង្ស័យ​ជា​កូន ក៏បាន​ចាប់​ច្របាច់ក​ និង​វាយ​ជនរងគ្រោះ ដែល​ត្រូវជា​ម្តាយ បណ្តាល​ឱ្យមាន​របួសស្នាម​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​កំពង់ស្វាយ​ឃាត់ខ្លួន​បញ្ជូន​មកកាន់​អធិការ​​ដ្ឋា​ន​ប៉ូលិស​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់