adverise with khmeread 36a8b5f700000578 3716357 image a 51 1469918930844

Antonio Conte មិនទាន់​ប្រាកដ​ពី​អនាគត​របស់​តារា​ខ្លួន​ក្មេង​មុខ​ចាស់ Costa ទេ​

    ​Antonio Conte បាន​ទទួលស្គាល់ថា​សម្រាប់​ការដឹកនាំ​លើកដំបូង​របស់គាត់​គឺ​មិនអាច​បញ្ជាក់បាន​ជាក់លាក់​ថា Diego Costa នឹង​នៅតែ​ជា​កីឡាករ​របស់​តោ​ខៀវ Chelsea នោះទេ​។​

​    ​Costa មិនបាន​ដាក់បញ្ចូល​ឱ្យ​លេង​នៅក្នុង​បរាជ័យ ៣-២ ក្រោម​ថ្វី​ជើង​របស់ Real Madrid ក្នុង​រដ្ឋ Michigan កាលពី​យប់​ថ្ងៃ​សៅរ៍​កន្លងទៅ​ទេ ដោយសារតែ​គាត់​បាន​ត្អូញត្អែរ​អំពី​ការឈឺចាប់​ស្នាមរបួស​រើ និង​បដិសេធ​ហ្វឹកហាត់​ពេញលេញ​។​

​    ​Chelsea គឺ​កំពុង​ខិតជិត​ទៅដល់​កិច្ចព្រមព្រៀង​តម្លៃ ៦០​លាន​ផោន (​ជិត​៨០​លាន​ដុល្លារ​) ដើម្បី​ដឹក​ដៃ Romelu Lukaku ពី Everton ត្រឡប់មកវិញ ប៉ុន្តែ​អនាគត​របស់ Costa គឺ​រឹតតែ​មិន​ប្រាកដ​ឡើង​បន្ថែម​មួយកម្រិត​ទៀត ខណៈដែល Atletico Madrid កំពុង​សម្លឹង​ចង់​នាំ​គាត់​ត្រឡប់​ទៅកាន់​ប្រទេស​អេ​ស្ប៉ា​ញ​វិញ​ផងដែរ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់