Untitled 1

នេះ​ទើប​គេ​ហៅថា​ជួប​សើច​! Santi Cazorla ជា​កីឡាករ​មាន​សុភមង្គល​ជាងគេ​ក្នុង​លោក​!

    ​សុភមង្គល​កើតចេញពី​អារម្មណ៍​ខាងក្នុង ដែល​រីក​រាលដាល​ចេញមកក្រៅ​ដូចជា​ការ​បែក​មេឃ​សាខា​របស់​ដើមឈើ​មួយ​ដើម​អ៊ីចឹង​។ នៅក្នុង​ករណី​របស់ Santi Cazorla ឯណេះ​វិញ វា​អាចជា​ដើមឈើ​តូច ប៉ុន្តែ​វា​ជាដើម​ឈើ​ដ៏​អស្ចារ្យ (​សំដៅលើ​កម្ពស់​របស់គាត់​)​។​

​    ​នេះ​គឺ​ដោយសារតែ Santi Cazorla តែងតែ​មនុស្ស​រីករាយ​រហូត​។​

​    ​តារាបាល់ទាត់​របស់​កាំ​ភ្លើង​ធំ Arsenal រូបនេះ​ឃើញ​លើក​ណា​ក៏​សើច​សប្បាយរីករាយ​ដែរ​។ ជាក់ស្តែង ថ្មីៗ​នេះ​ស្នាមញញឹម​អចិន្ត្រៃយ៍​របស់គាត់​បាន​បញ្ចេញ​នៅលើ​មុខ​របស់គាត់​អំឡុង​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​របស់ PUMA ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។ ហើយ​គេ​សង្កេតឃើញ​កីឡាករ​រូបនេះ​សើច​បិតមាត់​មិន​ជិត​ទេ​គ្រាន់តែ​ជួប​ជាមួយ​ក្មេងៗ​។ 

​    ​និយាយ​គ្នា​លេង​ជាមួយ​ក្មេងៗ​? សើច​។​

​    ​កៀក​ស្មា​ជាមួយ​ប៉ូលិស​? សើច​។​

​    ​ចងខ្សែ​ស្បែកជើង​? សើច​។​

​    ​មិត្ត​រួម​ក្រុម​ប្តូរ​ខោអាវ​? សើច​។​

​    ​Per Mertesacker ព្យាយាម​ចូល​ហ្វឹកហាត់​ទាំង​របួស​? សើច​។​

​    ​គេ​ស្លាយ​ដួល​? សើច​។​

​    ​អាជ្ញាកណ្តាល​ពិន័យ​? សើច​។​

​    ​...​ស្នាមញញឹម​របស់គាត់​នៅមាន​បន្តទៀត​៕

ប្រភព៖ Mirror

មតិយោបល់