samsung-banner
adverise with khmeread

Zinedine Zidane មិនឱ្យ Morata ឃ្លាត​ពី Real ម្តងទៀត​ទេ​

36bbfaca00000578 3716824 image a 78 1469967307715

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​អធិរាជ​ស Real Madrid លោក Zinedine Zidane បដិសេធ​លទ្ធភាព​នៃ​ការអនុញ្ញាតឱ្យ Alvaro Morata ចាក​ចេញពី​ក្លឹប​ក្នុង​ទីផ្សារ​រដូវក្តៅ​នេះ​។​

​    ​Morata បាន​ត្រឡប់​ទៅកាន់​រដ្ឋធានី​ប្រទេស​អេ​ស្ប៉ា​ញ​វិញ​កាលពីដើម​ឆ្នាំនេះ បន្ទាប់ពី​អធិរាជ​ស​បញ្ចប់​កិច្ចព្រមព្រៀង​កិច្ចសន្យា​ទិញ​វិញ​ក្នុងតម្លៃ ២៣​លាន​ផោន (​ជាង​៣០​លាន​ដុល្លារ​) របស់​ខ្សែប្រយុទ្ធ​រូបនេះ​ពី​សេះបង្កង់ Juventus ។​

​    ​តារាបាល់ទាត់​អន្តរជាតិ​អេ​ស្ប៉ា​ញ​វ័យ ២៣​ឆ្នាំ​រូបនេះ ត្រូវបាន​ផ្សាភ្ជាប់​នឹង​ការចាកចេញ​ពី Bernabeu ខណៈដែល​ក្លឹប​ធំៗ​មកពី​លី​ក​កំពូល​អង់គ្លេស Premier League ជាច្រើន​ចង់បាន​គាត់ រួមទាំង​លោក Antonio Conte របស់​ក្រុម​តោ​ខៀវ Chelsea ដែល​ត្រូវបាន​គេ​រាយការណ៍​ថា​ក៏បាន​បង្ហាញ​ការចាប់អារម្មណ៍​ខ្ពស់​ផងដែរ​ទៅលើ​ខ្សែប្រយុទ្ធ​រូបនេះ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់