adverise with khmeread Untitled 1

មិនមែន​ឫក​ធំ​ទេ​! Zlatan រើ​បង្វិច​ចេញពី​សណ្ឋាគារ​ព្រោះ​អត់​អាង​ហែល​ទឹក​

    ​Zlatan Ibrahimovic បានសម្រេច​ចិត្ត​ដើរ​ស្វែងរក​សណ្ឋាគារ​ដទៃទៀត​មុនពេល​ចាក​ចេញពី​សណ្ឋាគារ​ប្រណិត​ប្រចាំត្រកូល​របស់​ក្លឹប​បិសាច​ក្រហម Manchester United ដោយសារតែ​វា​មិនមាន​អាង​ហែល​ទឹក​។​

​    ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​រូបនេះ រើ​ទីស្នាក់អាស្រ័យ​របស់​គ្រួសារ​ខ្លួន​ចេញពី​សណ្ឋាគារ​កំពូល​ប្រចាំ​ទីក្រុង​លំដាប់​ផ្កាយ​ប្រាំ Lowry Hotel ដែល​ត្រូវបាន​ប្រើប្រាស់​ជាច្រើន​ទសវត្សរ៍​ដោយ​បិសាច​ក្រហម​សម្រាប់​រៀបចំ​ឱ្យ​សមាជិក​ខ្លួន​ស្នាក់អាស្រ័យ​មុន​កាល​ប្រកួត​ក្នុងផ្ទះ ទៅកាន់​សណ្ឋាគារ Radisson Blu វិញ ដែល​និយម​ប្រើប្រាស់​ដោយ​គូប្រជែង​យក្ស​ប្រចាំ​ទីក្រុង​គឺ​មេឃ​ខៀវ Manchester City​។​

​     មូលហេតុ​សំខាន់​នៃ​ការ​ម្រេច​ចិត្ត​របស់ Ibrahimovic គឺ​ដោយសារតែ​មិន​ចូលចិត្ត​សណ្ឋាគារ Lowry ដែល​គ្មាន​អាង​ហែល​ទឹក​ដូច​នៅ​សណ្ឋាគារ Radisson៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់