adverise with khmeread 1

ប្រិយមិត្ត​បិសាច​ក្រហម​ម្នាក់​ផឹកទឹក​នោម​ខ្លួនឯង​បន្ទាប់ពី​ចាញ់​ការ​ភ្នាល់​នៅ​បណ្តាញ​សង្គម Twitter

​អ្នកគាំទ្រ​ក្រុម Manchester United ម្នាក់​បាន​ផឹក​ទឹកនោម​ខ្លួនឯង បន្ទាប់ពី​ចាញ់​ការ​ភ្នាល់​របស់ខ្លួន​ជាមួយ​អ្នកគាំទ្រ​ក្រុម​បិសាច​ដូចគ្នា អំពី​អនាគត​របស់លោក​គ្រូបង្វឹក Louis van Gaal​។ លោក Seamus Bannon បាន Post ចូលទៅក្នុង​បណ្តាញ​សង្គម Twitter ក្នុង​ថ្ងៃ Boxing Day និង​បាន​សន្យាថា​នឹង​ផឹក​ទឹកនោម​របស់ខ្លួន ប្រសិនបើ​លោក Van Gaal នៅតែ​ជា​គ្រូបង្វឹក Man Utd បន្ទាប់ពី​ការប្រកួត​ជាមួយ​ក្រុម Chelsea​។​

​មាន​ការជជែក​ជាច្រើន​ជុំវិញ​អនាគត​របស់លោក​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ ប៉ុន្តែ​រឿង​ដែល​សំខាន់​នោះ​គឺ​លោក Van Gaal នៅតែ​រក្សា​ការងារ​របស់គាត់​ដដែល បន្ទាប់​ការប្រកួត​ដ៏​ល្អជា​មួយក្រុម​តោ​ខៀវ​កន្លងទៅ​។​

​លោក Seamus នៅមាន​ឱកាស​ដើម្បី​លុបចោល Post របស់គាត់ ប៉ុន្តែ​ផ្ទុយទៅវិញ​គាត់​បាន​រក្សា​វា ដោយ​ទីបំផុត​មានតែ​ផឹកទឹក​នោម​ខ្លួនឯង​ប៉ុណ្ណោះ​។ វីដេអូ​នោះ​ត្រូវបាន​ថត​ដោយ​មិត្ត​ភ​ក្កិ​របស់គាត់​ដែលជា​ប្រិយមិត្ត​ក្រុម​ហង្ស​ក្រហម Liverpool ដោយ​រូបគេ​ជា​អ្នកមើល​ពី​ដើម​ដល់​ចប់​នៃ​ការផឹក​របស់លោក Seamus៕

adverise with khmeread
ប្រភព៖ មេត្រូ​

មតិយោបល់