adverise with khmeread Untitled 1

រស់​មាន​អ្នក​កំដរ ស្លាប់ទៅ​ក៏​នៅតែមាន​អ្នករាំ​កំដរ​!

    ​ជាធម្មតា​ទេ រវាង​អ្នករាំ​ស្រាត និង​ពិធី​បុណ្យសព​ជា​រឿង​ពីរ​ផ្ទុយស្រឡះ​ពីគ្នា ប៉ុន្តែ​ក្នុង​ពិធី​សព​ដ៏​ចម្លែក​នេះ ការជួល​ស្រី​រាំ​សិច​ស៊ី​មក​កំដរ​បុណ្យ​ជា​រឿង​ធម្មតា​មួយ​ប៉ុណ្ណោះ​។ 

​    ​វីដេអូ​ពី​ពិធីបុណ្យ​សព​នៅ​ចិន​បានបង្ហាញ​ស្ត្រី​ស្លៀក​តែ​ឈុត​ក្នុង​កំពុង​រាំ​គ្រវី​ក្បែរ​ក្តារ​មឈូស​របស់​បុរស​ម្នាក់ ខណៈដែល​ពួកនាង​រាំ​តាម​ចង្វាក់ភ្លេង​បទ​ល្បី Moves Like Jagger របស់​ក្រុម​ចម្រៀង Maroon 5​។​

​    ​ក្រុម​អ្នកចូលរួម​បុណ្យសព​បាន​ដក​កាមេរ៉ា​ថត​វីដេអូ​យ៉ាង​អន្ទះសារ​ដើម្បី​ផ្តិត​យក​ទិដ្ឋភាព​កម្រ​នេះ ខណៈដែល​នារី​រាំ​ស្រាត ដែល​ស្លៀកពាក់​ឈុត​ប៊ី​គី​នី និង​ស្បែកជើងកែងចោត រាំ​គ្រវីគូថ​ក្បែរ​ក្តារ​មឈូស​។ 

​    ​ដូច​នៅ​ក្លឹប​រាត្រី​ដែរ នារី​ពីរ​នាក់​នេះ​បាន​ជ្រោង​សក់​និង​គ្រលែង​ចង្កេះ​យ៉ាង​ត្រេកត្រអាល​ក្នុង​ក្បាច់​រាំ​ដ៏​ស្វាហាប់​របស់​នាងៗ​។​

​    ​ដល់​ចំណុច​មួយ ពួកនាង​ថែមទាំង​បាន​ទ្រោប​ខ្លួន​យ៉ាង​សិច​ស៊ី​លើ​ក្តារ​មឈូស​ទៀតផង ដែល​មើលទៅ​ហាក់បីដូចជា​នាង​កំពុង​ថតរូប​ជាមួយ​សព​បុរស​ឈ្មោះ Jian យ៉ាង​អ៊ីចឹង​។​

​    ​ករណី​ជួល​នារី​រាំ​ស្រាត​នេះ​មិនមែន​រឿង​ទើបនឹង​កើត​លើកទីមួយ​នោះទេ គេ​ក៏​សង្កេតឃើញ​រឿងនេះ​កើតឡើង​ច្រើនដង​រួចមកហើយ​ដែរ​ក្នុងប្រទេស​ចិន និង​កោះ​តៃវ៉ាន់​នាពេល​កន្លងមកនេះ​៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់