adverise with khmeread 13871735 268025693578551 2090097256 n

អ្នកនាង ស៊ុន ណា​រី​ម៉ូ​នី​កា គេង​មិន​លក់​ដោយសារ​ឮដំណឹង​ការស្លាប់​របស់​​លោក ហង្ស ផល្លី​មធុ​រ៉ា​

    ​ភ្នំពេញ ៖ លោក​ ហង្ស ​ផល្លី​មធុ​រ៉ា ដែលជា​តារា​សម្តែង​ជើងចាស់​ក្នុង​ទស្សវត្ស​៩០​បានទទួល​មរណៈភាព​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​កាលពី​វេលា​ម៉ោង​៦​ព្រឹក ​ថ្ងៃទី​៣១​ កក្កដា​ ឆ្នាំ​២០១៦​ម្សិល​មិញ ដោយ​រោគាពាធ ហើយ​ក្រុមគ្រួសារ​លោក​កំពុង​ជួប​ការខ្វះខាត​យ៉ាងខ្លាំង។

    អ្នកនាង​ ស៊ុន ណា​រី​ម៉ូ​នី​កា ដែលជា​តារា​សម្តែង​ជើងចាស់​ដែលធ្លាប់ទទួលបានការគាំទ្រពេញផ្ទៃប្រទេស បាន​សរសេរ​ក្នុង​អា​ខោ​ន​ហ្វេ​ស ប៊ុ​កអ្នកនាង​ថា ​«នាង​ខ្ញុំ ​ស៊ុន​ ណា​រី​ម៉ូ​នី​កា​,​ មិនបាន​គេង​ទៀតហើយ សូម​ជំរាប​និង​ជូនដំណឹង​ដល់​បងប្អូន​សិល្បៈ ព្រមទាំង​បងប្អូន​ទាំងអស់គ្នា​ឱ្យបាន​ជ្រាបថា ៖ លោក​ ហង្ស ​ផល្លី​មធុ​រ៉ា ​ដែលជា​តារា​សម្ដែង​រាមច្បង​បានទទួល​មរណៈភាព​នៅ​វេលា​ម៉ោង​៦​ព្រឹក​មិ​​ញ​នេះហើយ​។ ម្យ៉ាងវិញទៀត​គាត់​បាន​ខ្វះខាត​ថវិកា​សម្រាប់​ធ្វើបុណ្យ​ទៀតផង​ដែរ​។ សូម​បងប្អូន​ទាំងអស់គ្នា​ជួយ​គាត់​ផង​ណា​អាណិត​ណាស់​លោក​អើយ​!! បើ​មាន​បងប្អូន​ណា​ដែល​ចង់​ជួយ​គាត់​ឥឡូវ​គាត់​នៅ​ពេទ្យរុស្ស៊ី​ណា ចា៎ស​»។​

    អ្នកនាង​ស៊ុន ណា​រី​ម៉ូ​នី​កា បាន​បន្តថា «​បង​ហង្ស​ផល្លី​មធុ​រ៉ា​គាត់​បានទទួល​មរណៈភាព​ហើយ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​ហើយ​នឹង​កំពុងតែ​ខ្វះខាត​ថវិកា​រៀបចំ​បុណ្យសព​សូមបញ្ជាក់ថា​គាត់​ជា​តារា​សំដែង​ជើ​ង​ចាស់​»។​

    លោក​ ហង្ស​ ផល្លី​មធុ​រ៉ា ជា​តារា​សម្តែង​ភាពយន្ត​ខ្មែរ​ក្នុង​ទស្សវត្ស​៨០-៩០​និង​២០០០ បាន​ច្រើន​រឿង​ដែលជា​តារា​ម្នាក់​សម្តែង​ដ៏​ល្អ ក្នុង​រឿងបុរាណ និង​សម័យ​។ រឿង​ដែល​ល្បី​ជាងគេ​ក្នុង​រឿង​មួយ​ដែល​លោក​ដើរតួ​ជា​អ្នកបាញ់​អាប៉ោង ដឹកនាំ​ដោយ​លោក​ ម៉ៅ អាយុទ្ធ៕

adverise with khmeread

មតិយោបល់