adverise with khmeread 13866779 1023777577737157 2026781668 n

ចោរប្លន់ប្រដាប់អាវុធពីរនាក់​ប្លន់​ផ្ទះ​វេ​លុយ​ទ្រូ​ម៉ាន់​នីក្នុងខណ្ឌ​ពោធិ៍​សែន​ជ័យយក​អស់លុយជាច្រើន

    ភ្នំពេញ ៖ ក្រុមចោរប្លន់២នាក់​ប្លន់​ផ្ទះ​វេ​លុយ​ទ្រូ​ម៉ាន់​នី​យកលុយ​ខ្មែរ​១២លាន​រៀល​ដុល្លា​៥០០ដុល្លារ និង​ទូរស័ព្ទ​ IPHONE6 ២គ្រឿង​នៅវេលា​ម៉ោង​១០ ​ព្រឹក​ថ្ងៃទី១ ​សីហា ​ឆ្នាំ​២០១៦ ​ស្ថិតក្នុង​ភូមិ​សា​ម្គី​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប៉ូលិសនិយាយថា ម្ចាស់​ហាង​ទ្រូ​ម៉ាន់​នី​ឈ្មោះ ប៉ែន វ​ន្នី​ អាយុ​៣៨ឆ្នាំ​ជាម​ន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​។​

    ​ប៉ូលិសបន្តថា នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ​២នាក់​ជិះ​ម៉ូតូ​ឃ្លី​ក​មួយគ្រឿង ​ពណ៌​ស ​ជិះ​ចូល​​មករក​ទិញ​កាត​២​ដុល្លារ ​រួច​ក៏​ដក​កាំភ្លើងខ្លី​ភ្ជង់​ប្លន់​យកលុយ​អស់១២លាន​រៀល និងលុយ​ដុល្លា៥០០ ​និ​ងទូរស័ព្ទ ​IPHONE6 ៦គ្រឿង​រួច​ជិះ​ចេញ​សំដៅទៅ​ផ្លូវជាតិ​លេខ៤​បាត់​។​

    ក្រោយពេលកើតហេតុ ជនរងគ្រោះបានត្រឹមទៅប្ដឹងសមត្ថកិច្ច ដើម្បីកសាងសំណុំរឿង និងស្វែងរកចោរថ្លើមធំមកផ្ដន្ទាទោសតែប៉ុណ្ណោះ៕

adverise with khmeread

មតិយោបល់