Kelly fu

Kelly Fu បដិសេធ​ទំនាក់ទំនង​ជាមួយ​ប្តី​គេ​

​    ​តារា​ស្រី Kelly Fu បាន​ចូលរួម​កម្មវិធី​ជប់លៀង​បញ្ចប់​ការថត​ភាពយន្ត​ភាគ​រឿង “Burning Hands” នៅ​ភោជនីយដ្ឋាន​អាហារ​អឺរ៉ុប​មួយកន្លែង ហើយ​បាន​និយាយថា នាង​ថត​ឈុត​ស្រែក​ច្រើន ហើយ​ត្រូវ​ទប់​អារម្មណ៍​មិន​សប្បាយចិត្ត របស់​នាង​។​

​    ​នាង​បាន​បង្ហើប​ប្រាប់ថា មាន​ឈុត​បី​ដែល​នាង​ថត​ទះកំផ្លៀង​តួ​ប្រុស Joel Chan ហើយ​បាន​ទះកំផ្លៀង​គាត់​យ៉ាងហោចណាស់​១៥​លើក​។ Kelly Fu បាន​និយាយថា “​ខ្ញុំ​ទះ​គាត់​យ៉ាងហោចណាស់​៥​លើក​នៅក្នុង​ឈុត​នីមួយៗ ហើយ Joel បាន​ប្រាប់​ខ្ញុំ​ឲ្យ​បន្តទៀត​”​។ Kelly បាន​បន្ថែមថា ដៃ​របស់​នាង​ឡើង​ឈឺ ក្រោយពី​ទះកំផ្លៀង Joel រួច​។

​    ​នៅពេល​និយាយ​ដល់​រឿង​បាក់ចិត្ត​ស្រឡាញ់​បុរស​ដែលមាន​ប្រពន្ធ​រួច ជាថ្មី​ម្តងទៀត Kelly បាន​បដិសេធ ហើយ​បាន​និយាយថា “​ឈ្មោះ​និង​មនុស្ស​ក្នុង​រូបភាព​នេះ​មិនមែនជា​ខ្ញុំ​ទេ​”​។ នាង​ជឿថា ពេលវេលា​នឹង​ប្រាប់​ការពិត ហើយនឹង បញ្ចេញ​អារម្មណ៍​ខឹងសម្បា​របស់​នាង​នៅពេល​ថត​ភាពយន្ត​៕

មតិយោបល់