adverise with khmeread 1

Jamie Vardy ទម្លាយ​រឿង​មិន​ជ្រើសរើស​លុយ​ធំ សុខចិត្ត​បន្ត​ស្នាក់នៅ​ជាមួយ​កញ្ជ្រោង​ធ្វើឱ្យ​ប្រិយមិត្ត Arsenal បាន​ត្រឹម​ក្អួត​ឈាម​

​    ​Jamie Vardy ទីបំផុត​បាន​ទម្លាយ​រឿង​សម្ងាត់​នៃ​ការសម្រេចចិត្ត​របស់គាត់​អំពី​ការជ្រើសរើស​យក​កញ្ជ្រោង Leicester និង​ច្រានចោល​សំណើ​របស់​កាំភ្លើង​ធំ Arsenal ដោយ​គាត់​បាន​អះអាងថា​គាត់​មិនបាន​ពិភាក្សា​ជាមួយ​កាំភ្លើង​ធំ​ម្តងណា​ឡើយ​។​

​    ​អតីត​ខ្សែប្រយុទ្ធ​របស់​ក្រុម​មកពី​លី​ក​លំដាប់​ទី​បី​អង់គ្លេស Fleetwood វ័យ ២៩​ឆ្នាំ​រូបនេះ បាន​អះអាងថា​គាត់​មាន​អារម្មណ៍​ថា​គាត់​មាន "​កិច្ចការ​មិនទាន់​ចប់​មួយ​" ក្នុង​ក្រុម​កញ្ជ្រោង​។​

​    ​Vardy ដែល​ខកខាន​ក្នុង​បរាជ័យ​ក្រោយ​ថ្វីដៃ​ក្រុម​យក្ស​បារាំង Paris Saint-Germain បាន​និយាយថា "​ខ្ញុំ​តែង​និយាយថា​ភាពជា​បងប្អូន​រួមចិត្ត​រួម​ថ្លើម​នៅឯ Leicester គឺ​ពិតជា​មិនគួរ​ឱ្យ​ជឿ​នោះឡើយ​។ តាម​ទស្សនៈ​ផ្ទាល់ខ្លួន ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មិនទាន់​បញ្ចប់​ការងារ​នៅ​ក្រុម​នេះ​នៅឡើយ​ទេ​។ បើ​សម្រេចចិត្ត​ចេញ​គ្មាន​អី​ពិបាក​ទេ តែដោយសារ​ខ្ញុំ​មិនទាន់​ធ្វើ​កិច្ចការ​ចប់​នៅឡើយ​។ នេះហើយ​គឺជា​កន្លែង​ដែល​ខ្ញុំ​បាន​ប្រាថ្នា​បំពេញ​កិច្ច​ការឱ្យ​ចប់​"​។​


 
​    ​ពេលដែល​គេ​ចោទសួរ​អំពី​ការ​ឈ្លប​វាយឆ្មក់​ឥតឈប់ឈរ​រ​វាង​គាត់ និង Arsenal តារាបាល់ទាត់​អន្តរជាតិ​អង់គ្លេស​រូបនេះ​បាន​អះអាងថា គាត់​បាន​ផ្តោតអារម្មណ៍​ទាំងស្រុង​ទៅលើ​ភារកិច្ច​បាល់ទាត់​អន្តរជាតិ​របស់គាត់ និង​មិនដែល​ពិភាក្សា​ជាមួយនឹង Arsene Wenger នោះឡើយ​។​

​    ​Vardy និយាយថា "​ខ្ញុំ​តែងតែ​នៅ​ជាមួយ​ប្រទេស​អង់គ្លេស​។ ទេ ខ្ញុំ​មិនដែល​បាន​និយាយ​ជាមួយ​ពួកគេ (Arsenal) នោះឡើយ​"៕

adverise with khmeread
ប្រភព៖ TheSun

មតិយោបល់