adverise with khmeread 1

Balotelli អត់​ខ្វ​ល់​ពី​អនាគត​នៅ​ហង្ស​ក្រហម ខណៈដែល Besiktas បិទទ្វារ​ឈប់​ទទួល​កីឡាករ​ថ្មី​!

    ​Besiktas បាន​ទាញ​ទ្វារ​បិទ​ចោល Mario Balotelli សម្រាប់​ការផ្ទេរ​របស់គាត់ ប៉ុន្តែ​តារា​ហេងស៊យ​របស់​ហង្ស​ក្រហម Liverpool រូបនេះ​មើលទៅ​ហាក់ដូចជា​មិន​ខ្វាយខ្វល់​នោះឡើយ ខណៈដែល​គាត់​បាន​ចំណាយពេល​លំហែកាយ​បន្ថែម​នៅ​ថ្ងៃ​ឈប់សម្រាក​របស់គាត់​។​

​    ​Balotelli បច្ចុប្បន្ន​កំពុងស្នាក់នៅ​តំបន់ឆ្នេរ​សមុទ្រ Camogli ក្នុងប្រទេស​កំណើត​អ៊ីតាលី ខណៈដែល​មិត្ត​រួម​ក្រុម​របស់គាត់​បាន​ព្យាយាម​ធ្វើការ​ងារ​បន្ថែ​មយ៉ាង​សស្រាក់សស្រាំ​មុន​រដូវ​កាល​ថ្មី​នៃ​លី​ក​កំពូល​អង់គ្លេស Premier League ឈានចូល​មកដល់​។​

​    ​អតីត​តារាបាល់ទាត់​របស់​ក្រុម​មេឃ​ខៀវ Manchester City វ័យ ២៥​ឆ្នាំ​រូបនេះ មិនមាន​អនាគត​បន្ត​នៅ​ទឹកដី Anfield ទេ ខណៈដែល​គាត់​បាន​ឈានចូល​មកដល់​ឆ្នាំ​ចុងក្រោយ​នៃ​កុងត្រា​របស់ខ្លួន ហើយ Jurgen Klopp សង្ឃឹមថា​គាត់​នឹង​អាចជួយ​ស្វែងរក​ក្លឹប​ថ្មី​ឱ្យ Balotelli បាន មុន​ពេលដែល​ទីផ្សារ​ដោះដូរ​នឹងត្រូវ​បិទទ្វារ​នៅ​ខែ​ក្រោយនេះ​៕

adverise with khmeread
ប្រភព៖ TheSun

មតិយោបល់