adverise with khmeread A

កីឡាករ​របស់ Manchester United រំពឹង​លោក Diego Simeone ជា​គ្រូបង្វឹក​បន្ទាប់​ប្រសិនបើ​លោក Louis van Gaal ចាកចេញ​

កីឡាករ​បិសាច​ក្រហម Man Utd ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​គ្រូបង្វឹក​របស់​ក្រុម Atlético Madrid លោក Diego Simeone ដើម្បី​ក្លាយជា​គ្រូ​ថ្មី​របស់​ពួកគេ​។​

​សារព័ត៌មាន The Sun រាយការណ៍​មក​ថា កីឡាករ​ក្នុង​ក្រុម​បិសាច​មានជំនឿថា​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​លោក Simeone កំពុង​នាំមុខគេ​ក្នុងការ​ជំនួស​តំណែង​លោក Louis van Gaal​។ ប្រភព​មួយ​ដែលមាន​ទំនាក់ទំនង​ជិតស្និត​ជាមួយ​កីឡាករ​បាន​បង្ហើប​ឲ្យ​ដឹងថា "​រាល់​ការ​ភ្នាល់​ទាំងអស់​ប្រហែលជា​ទៅលើ​លោក Mourinho ក្នុងការ​ចូលមក​ដឹកនាំ ប៉ុន្តែ​ការជជែក​របស់​កីឡាករ​ក្នុង​ក្រុម​គឺ​និយាយ​តែ​អំពី​លោក Simeone ប៉ុណ្ណោះ​"​។​

​កុងត្រា​លោក Van Gaal បច្ចុប្បន្ន​នឹង​ផុតកំណត់​ក្នុង​រដូវក្តៅ​ឆ្នាំ ២០១៧ ខាងមុខ ប៉ុន្តែ​អនាគត​របស់គាត់​ត្រូវបាន​គេ​ជឿថា​នឹង​បញ្ចប់​ក្នុងពេល​ឆាប់ៗ​នេះ​។ ប្រសិនបើ​រូបលោក​មិន​ត្រូវបាន​បណ្តេញចេញ​មុនពេល​បញ្ចប់​រដូវ​កាល​នេះ​ទេ ក៏​គាត់​នឹង​ចាកចេញ​ដោយ​ខ្លួនឯង​ដោយសារ​សំឡេង​របស់​ប្រិយមិត្ត​ដែរ​។​

​របាយការណ៍​ពី​ប្រទេស​អេ​ស្ប៉ា​ញ​បង្ហើប​ថា លោក Diego Simeone នឹង​ស្តាប់​ទៅលើ​ការស្នើ​របស់​ក្លឹប​ផ្សេងៗ​នៅ​ចុងរដូវ​កាល​នេះ និង​រូបគាត់​ផ្ទាល់​ក៏មាន​បំណង​ចង់​មក​ក្របខ័ណ្ឌ Premier League ដែរ​៕

adverise with khmeread
ប្រភព៖ មី​រឺ​

មតិយោបល់