adverise with khmeread 13874535 1023777981070450 215773547 n

បុរសជនជាតិចិនម្នាក់ ប៉ងធ្វើឃាតទៅលើសមត្ថកិច្ចខ្មែរនៅខេត្តព្រះសីហនុ

    ព្រះសីហនុ ៖ មានករណីប៉ុនប៉ងឃាតកម្មមានស្ថានទម្ងន់ទាក់ទង នឹងជនរងគ្រោះមួយ កើតឡើងនៅចំណុចហាង ស្ប៉ាដឺបា ស្ថិតក្នុងក្រុម២៥ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ នៅ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៦ វេលា​ម៉ោង០៦​នាទីព្រឹក។

    ប៉ូលិសបានប្រាប់ឱ្យដឹងថា នៅវេលាម៉ោង០៥ និង៤០នាទី មានម្ចាស់ហាងយីហោ ស្បាដឺបា ឈ្មោះ ង្វៀង ធីឡង ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅកន្លែងកើតហេតុខាងលើ បានទូរស័ព្ទប្តឹងរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់លេខ៣ ថាមានជនជាតិចិនម្នាក់ បានមកផឹកស៊ីក្នុងហាងរបសគាត់តាំងពីម៉ោង២៣ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ រហូតដល់ព្រឹកនេះ ហើយបានធ្វើការអុកឡុកក្នុងហាងរបស់គាត់។
 
    ក្រោយពេលទទួលបានបណ្តឹងរាយការណ៍ លោកមេប៉ុស្តិ៍បានចាត់តាំងលោក សៅ សំណាង ជាមន្ត្រីប៉ុស្តិ៍ឱ្យទៅជួយអន្តរាគមន៍។ ហើយនៅវេលាម៉ោង០៦ ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ លោក សៅ សំណាង បានទៅដល់កន្លែងកើតហេតុ។

    ហើយភ្លាមនោះជនជាតិចិន (ជនសង្ស័យ) ឃើញសមត្ថកិច្ចទៅដល់ ក៏ទាញយកដបស្រាវាយបំបែកមាត់ដប ហើយជនសង្ស័យលាក់នៅក្រោយខ្នង រួចដើរសំដៅមកសមត្ថកិច្ច ហើយបានយកដៃម្ខាងរុញ និងដៃម្ខាងទៀតកាន់ដបយកមកចាក់ចំដើមទ្រូងសមត្ថកិច្ច បណ្តាលឱ្យត្រូវរបួសបីកន្លែង (ធ្ងន់)។

    ក្នុងពេលធ្វើសកម្មភាពនោះ បានប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅទីនោះជួយចាប់ជនជាតិចិននោះចេញ រួចយកទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ រីឯជនរងគ្រោះបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកបាយ័ន។

    ជនរងគ្រោះឈ្មោះ សៅ សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ (រងរបួសធ្ងន់ដេរចំនួន ១៨ថ្នេរ)។

    ជនសង្ស័យឈ្មោះ HUANG JINAN ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកសណ្ឋាគារ និងកាស៊ីណូ ដាយមិនស៊ី ស្នាក់នៅកាស៊ីណូ ដាយមិនស៊ី។

    បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានកសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread

មតិយោបល់