adverise with khmeread 1

Cristiano Ronaldo ថើប​នរណា​គេ​? ជាស​ង្សា ឬ​មិត្ត​ធម្មតា​?

​    ​គាត់​បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​របស់គាត់​ឆ្ពោះទៅរក​ភាពជោគជ័យ​ក្នុង​ព្រឹត្តិការណ៍ Euro 2016 ដ៏​សម្បើម​កាលពី​ដើមខែ​មុននេះ​។​

​    ​ហើយ Cristiano Ronaldo បានបញ្ជាក់​យ៉ាងច្បាស់​ថា​គាត់​នៅតែ​កំពុង​បន្ត​ការអបអរ​ជ័យជម្នះ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ទៅលើ​បារាំង​របស់​ព័រ​ទុយ​ហ្គា​ល់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈដែល​គាត់​បាន​រីករាយ​ក្នុង​វិស្សមកាល​រដូវក្តៅ​តំបន់​អឺរ៉ុប​មិនចេះចប់​មិនចេះហើយ​របស់ខ្លួន​នៅ​កោះ Ibiza ។​

​    ​ទោះបី​ជាមាន​សេចក្តីរាយការណ៍​យ៉ាង​ក​គ្រឹក​ក​គ្រេង​ថា​គាត់​បាន​នែបនិត្យ​ជាមួយ​តារា​សម្តែង​ម៉ិ​ក​ស៊ិ​ក Eiza González នាពេល​កន្លងមក ក៏​តារាបាល់ទាត់​ឆ្នើម​រាប់​សម័យកាល​របស់​ពិភពលោក​វ័យ ៣១​ឆ្នាំ​រូបនេះ​នៅតែ​ឱ្យ​អ្នកសារព័ត៌មាន​ឆ្ងល់​រឿង​ទំនាក់ទំនង​ស្នេហ៍​របស់គាត់ បន្ទាប់ពី​គេ​បាន​ប្រទះឃើញ​គាត់​កំពុង​រីករាយ​កម្សាន្ត​ក្នុង​ក្លឹប​រាត្រី Pacha ជាមួយនឹង​ស្រី​ស្រស់​សក់ទង់ដែង Eiza កាលពីពេល​ថ្មីៗ​នេះ​។​

​    ​ដោយ​មើលទៅ​កំពុងតែ​ស្អិតរ​មួ​ត​ជាមួយគ្នា​យ៉ាងខ្លាំង ដៃគូ​ទាំងពីរ​បានបង្ហាញ​ខ្លួន​ជាមួយនឹង​ការ​ថើប​គ្នា​យ៉ាង​វីវក់​ទៅវិញទៅមក​នៅ​ចំពោះមុខ​ហ្វូងមនុស្ស​រាប់រយ​នាក់​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់