adverise with khmeread 1

Zlatan Ibrahimovic ស្ទូចត្រី​ធំ​អបអរ​ការ​ស៊ុត​ចូល​ឱ្យ​បិសាច​ក្រហម​

    ​Zlatan Ibrahimovic បាន​អបអរ​គ្រាប់​បាល់​ដំបូង​របស់គាត់​សម្រាប់​បិសាច​ក្រហម Manchester United ជាមួយ​ដំណើរ​ស្ទូចត្រី​កម្សាន្ត​ដ៏​ជោគជ័យ​មួយទៀត​។ នេះ​ជា​អត្តសញ្ញាណ​ថ្មី​ដ៏​ពិសេស​មួយទៀត​របស់គាត់​។​

​    ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​រូបនេះ បាន​ងាក​ទៅរក​ការងារ​សាមញ្ញ​ខាងក្រៅ​មួយ និង​គាត់​ក៏ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​និយម​ទៅលើ​ការ​ស្ទូចត្រី​កម្សាន្ត​និង​ជា​អ្នកប្រមាញ់​មួយរូប​ផងដែរ​។

​    ​តារាបាល់ទាត់​ក្បាច់​ស៊ុត​សម្បូរបែប​វ័យ ៣៤​ឆ្នាំ ដែល​បាន​ចាក​ចេញពី Paris Saint-Germain កាលពីដើម​ទីផ្សារ​រដូវ​ក្តៅ​នេះ បាន​ស៊ុត​បញ្ចូល​ទី​នៅ​ការបង្ហាញ​ខ្លួន​ជា​លើកដំបូង​របស់គាត់​ឱ្យ​ក្រុម​របស់លោក Jose Mourinho ដោយ​ប្រើប្រាស់​ពេល​ត្រឹមតែ ៣​នាទី ១៥​វិនាទី​ប៉ុណ្ណោះ ដោយ​បញ្ចប់​ការប្រកួត​ក្រុម​ថ្មី​របស់គាត់​ផ្តួល​ទៅលើ​ក្រុម Galatsaray ក្នុង​លទ្ធផល ៥-២ ក្នុងប្រទេស​កំណើត​ស៊ុយអែត​របស់គាត់​។​

​    ​Ibrahimovic ដែល​បាន​លេង​ក្នុង​រយៈពេល ៤៥​នាទី​ក្នុង​ទីក្រុង Gothenburg បាន​អបអរ​គ្រាប់​បាល់​របស់គាត់ និង​បាន​បន្ត​ជ័យជម្នះ​បន្តទៀត​ដោយ​ការ​ស្ទូច​បាន​ត្រី​ដ៏​ធំ​មួយ​ក្បាល​។

 

New PB caught with my friend @svartzonker during my vacation #pike

A video posted by IAmZlatan (@iamzlatanibrahimovic) on

​    ​នៅលើ​បណ្តាញ​សង្គម Instragram គាត់​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​កំពុងកាន់​ត្រី​ឈ្មោះ Pike មួយ​ក្បាល ដែលជា​ការចាប់ផ្តើម​នៃ​ស្នាដៃ​ដ៏​អា​ស្ចា​រ្យ​របស់គាត់​មួយទៀត ទោះបីជា​គាត់​មិនបាន​បង្ហាញ​ពី​ទម្ងន់​របស់​វា​ក៏ដោយ​៕

adverise with khmeread
ប្រភព៖ TheSun

មតិយោបល់