adverise with khmeread 1

​បើ​ទៅលេង​កូរ៉េខាងជើង ហាម​ដាច់ខាត​កុំ​និយាយ​ពាក្យ​ទាំងនេះ​!

​    ​តើ​លោក​អ្នកមាន​គម្រោង​ធ្វើដំណើរ​ទៅ​ប្រទេស​កូរ៉េខាងជើង​ដើម្បី​លំហែកាយ​អំឡុង​វិស្សមកាល​មែន​ទេ​? បើដូច្នោះ​មែន លោកអ្នក​ត្រូវតែ​ដឹង​រឿង​មួយចំនួន​ដែល​មិនត្រូវ​និយាយ​នៅ​ទីនោះ​។​

​    ​១. ដាច់ខាត​ហាម​ហៅ "​កូរ៉េខាងជើង​"! ត្រូវ​ហៅ "​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​"​។​

​    ​២. ត្រូវ​សរសេរ "south Korea" ជាមួយ​អក្សរ "s" តូច​ជានិច្ច​។​

​    ​៣. ហាម​ដាច់ខាត​ហៅ​ពួកគេ​ថា "​អាណាចក្រ​ឯកោ​" ពួកគេ​ស្អប់​ពាក្យ​នេះ​ណាស់​។​

​    ​៤. ហាម​ហៅ​ឈ្មោះ​មេដឹកនាំ​ដោយ​គ្មាន​គោរមងារ​។ ឧ​. គីម​ជុង​អ៊ុន​ត្រូវ​ហៅថា មេដឹកនាំ​កំពូល​គួរឱ្យ​គោរព​ខ្ពង់ខ្ពស់ - គីម អ៊ី​ល​ស៊ុ​ង ត្រូវ​ហៅថា ប្រធានាធិបតី​អមតៈ ឬ ឧ​ត្ត​ម​សេនីយ៍​អស្ចារ្យ - និង គីម​ជុងអ៊ីល ត្រូវ​ហៅថា មេដឹកនាំ​គួរឱ្យ​គោរព​ស្រឡាញ់​។​

​    ​៥. កុំ​ហៅ​របស់​ទាំងនេះ​បូ​ដោត​ម្ចុ​ល​! ទាំងនេះ​គឺ​ស្លាក​សញ្ញា​។​

​    ​៦. ហាម​និយាយ​ឈ្មោះ​ប្រទេស​អាមេរិក​។ នៅ​កូរ៉េខាងជើង មានតែ​ឈ្មោះ "​គោលនយោបាយ​អាមេរិក​ដ៏​អរិភាព​" ប៉ុណ្ណោះ​។​

​    ​៧. រាល់​សំណួរ​ដែល​រិះគន់​មេដឹកនាំ​នឹងមិន​ត្រូវបាន​បកប្រែ​ឱ្យ​ឡើយ​៕

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់