adverise with khmeread 1

រៀន​ក្រៅប្រទេស ៣ ឆ្នាំ ស្រក​អស់​ជាង ២០ គីឡូ​! ពេល​ត្រឡប់មកវិញ​ធ្វើតេស្ត​ឪពុកម្តាយ​ចង់ដឹងថា​នៅ​ចំណាំ​ខ្លួន​ឬ​អត់ តែ​អ្វីដែល​កើតឡើង​ពិតជា​មិន​នឹកស្មាន​ដល់​

​    ​Hadi Wibawa ជា​សិស្ស​សាកលវិទ្យាល័យ​កំពុង​សិក្សា​នៅ​ទីក្រុង​ឡុង​ដ៍​មកពី​ទីក្រុង​ម៉េ​ដាន ប្រទេស​ឥណ្ឌូនេស៊ី​។ គាត់​មិនបាន​ជួបជុំ​គ្រួសារ​អស់​រយៈពេល​បី​ឆ្នាំ​ក្នុងអំឡុង​ការសិក្សា​របស់គាត់​។​

​    ​Wibawa ក៏បាន​ស្រក​ទម្ងន់​ជាង ២០​គីឡូ​ផងដែរ​ចាប់តាំងពី​គាត់​ធ្វើដំណើរ​ទៅ​សិក្សា​នៅ​ប្រទេស​អង់គ្លេស​។ ដោយសារ​គាត់​មិនបាន​ជួប​មុខ​ក្រុមគ្រួសារ​ខ្លួន​អស់​រយៈពេល​ដ៏​យូរ គាត់​បានសម្រេច​ចិត្ត​ត្រឡប់​ទៅវិញ​ដោយ​ការបង្ក​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ពួកគេ និង​ចង់​ឃើញថា​ពួកគេ​នឹង​ចំណាំ​គាត់​ដូចម្តេចខ្លះ​។ គាត់​បាន​ត្រឡប់មកផ្ទះ​វិញ​តាម​វិធី​ដ៏​សម្ងាត់​មួយ និង​បាន​ផ្តល់ដំណឹង​ជាមុន​ទៅ​បងប្រុស​របស់គាត់​ឱ្យទទួល​គាត់​នៅ​ព្រលានយន្តហោះ​។ បន្ទាប់មក​បងប្រុសរ​បស់​គាត់​បានរៀបចំ​ផែនការ​អញ្ជើញ​ឪពុកម្តាយ​របស់គាត់​ទទួលទាន​អាហារ​ថ្ងៃត្រង់​។​

​    ​នៅ​ភោជនីយដ្ឋាន Hadi បាន​អង្គុយ​នៅ​តុ​ក្បែរ​ពួកគេ​ដោយ​ចិ​ត្ដ​អត់ធ្មត់​ទន្ទឹងរង់ចាំ​ដើម្បីឱ្យ​ឪពុកម្តាយ​របស់គាត់​ចំណាំ​រូបគាត់​បាន​។ នៅក្នុង​វីដេអូ​មួយ​នេះ​បានបញ្ជាក់​ថា​អ្នក​មិនអាច​បញ្ឆោត​ម្តាយ​របស់​អ្នក​បានឡើយ​! ទោះ​ប្រែក្រឡា​ទៅជា​អ្វី ក៏​មិនអាចធ្វើឱ្យឪពុកម្តាយ​មិន​ស្គាល់មុខ​កូន​នោះដែរ​។

​    ​ចំណាយពេល​ដ៏​មានតម្លៃ​ដើម្បី​ទស្សនា​វីដេអូ​ទាំងស្រុង​ខាងក្រោម​នេះ ហើយ​កុំ​ភ្លេច​ចែកចាយ​វា​ជាមួយនឹង​មិត្ត​របស់​អ្នក និង​គ្រួសារ​ឱ្យ​ទស្សនា​នូវ​វីដេអូ​ដ៏​មាន​អត្ថន័យ​មួយ​នេះ​ផង​!៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់