adverise with khmeread 1

អូឡាំពិក​ជិត​មកដល់ ស្រាប់តែ​លេចឮ​ដំណឹង​ថា ISIS មាន​ផែនការ​បំផ្ទុះ​គ្រាប់បែក​វិទ្យុសកម្ម​

​    ​អាជ្ញាធរ​ប្រេ​ស៊ី​ល​កំពុងមាន​ការព្រួយបារម្ភ​ខ្លាំង​ឡើង​ថា កីឡា​អូឡាំពិក​ទីក្រុង​រី​យ៉ូ​អាច​រង​ការវាយប្រហារ​ជាមួយ "​គ្រាប់បែក​វិទ្យុសកម្ម​" ខណៈ​ប្រតិបត្តិការ​សន្តិសុខ​ត្រូវបាន​ពង្រឹង​នៅមុន​ការប្រកួត​អូឡាំពិក​។​

​    ​ប្រមុខ​មន្ត្រី​សន្តិសុខ​របស់​អង្គការសហប្រជាជាតិ​បាន​បញ្ជូន​កម្លាំង​ត្រួតពិនិត្យ​កំពូល​របស់ខ្លួន​មក​ប្រេ​ស៊ី​ល​ដើម្បី​ជួយ​ទប់ស្កាត់​បណ្តាញភេរវកម្ម​ចំពេល​ដែលមាន​ការព្រួយបារម្ភ​ថា ពួក ISIS មាន​គម្រោង​បំផ្ទុះ​គ្រាប់បែក​វិទ្យុសកម្ម​នៅ​អូឡាំពិក​។

​    ​នាយក​ផ្នែក​ប្រឆាំង​ភេរវកម្ម លោក Luiz Alberto Sallaberry បាន​និយាយថា "​ការគំរាមកំហែង​វាយប្រហារ​របស់​ពួក ISIS" បាន​កើនឡើង​គួរឱ្យកត់សម្គាល់​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយសារ​ហេតុការណ៍​វាយប្រហារ​ភេរវកម្ម​ជា​បន្តបន្ទាប់​ទូទាំង​តំបន់​អឺរ៉ុប​។

​    ​ប្រមុខ​សន្តិសុខ​ការពារ​អូឡាំពិក​បាន​ខ្ចី​ឧបករណ៍​ត្រួតពិនិត្យ​វិទ្យុសកម្ម​ដ៏​ទំនើប​របស់​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) រួមមាន​ប្រដាប់​ត្រួតពិនិត្យ​លើ​មនុស្ស និង ម៉ាស៊ីន​ស្កែ​ន​អាច​យកតាម​ខ្លួន​បាន​ដើម្បី​បន្ថែម​សមត្ថភាព​ការពារ​របស់ខ្លួន​៕

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់