adverise with khmeread 1

អត្ត​ព​លិ​ក​អាស៊ី​អឺរ៉ុប​បង្កើន​ការហ្វឹកហាត់​ត្រៀម​ប្រជែង​មេដាយ​ពី​ព្រឹត្តិការណ៍​រត់ប្រណាំង​ចក្រភព​អង្គរ នៅ​ចុង​សប្តាហ៍​នេះ​

​    ​អ​ត្ព​លិ​ក​រត់ប្រណាំង​ចំនួន​៤​រូប​របស់​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​បាន​បង្កើន​ការហ្វឹកហាត់​ជា​រៀងរាល់ថ្ងៃ នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​បង្កើន​កម្រិត​បច្ចេកទេស​របស់ខ្លួន​ត្រៀម​ចូលរួម​ប្រកួតប្រជែង​មេដាយ នៅ ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ ចក្រភព​អង្គរ លើក​ទី​៣ ប្រចាំឆ្នាំ​២០១៦ ដែល​នឹង​ចូលមក​ដល់​នា​ព្រឹក​ថ្ងៃ អាទិត្យ ទី​៧ ខែសីហា ចុង​សប្តាហ៍​នេះហើយ​។​

​    ​លោក ពៅ ហុក គ្រូបង្វឹក​ក្លឹប​កីឡា​សាកលវិទ្យាល័យ អាស៊ី​អឺរ៉ុប​បាន​បញ្ជាក់ថា សម្រាប់​ព្រឹត្តិការណ៍​រត់ ប្រណាំង​ចក្រភព​អង្គរ ឆ្នាំនេះ លោក​បាន​ត្រៀម​កីឡាករ​៣​រូប និង​កីឡាការិនី​១​រូប​ទៅ​ចូលរួម​រត់ប្រណាំង​ជាមួយ នឹង​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​ផ្សេងៗ​ទៀត​ជិត​៣​ពាន់​នាក់ ក្នុង​ព្រឹត្តិការណ៍​នោះ​។ លោក​បន្ថែមថា ការចូល រួម​នេះ គឺ​បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត និង​មានការ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ជា ពិសេស គឺ​ឯកឧត្តម ដួង លាង ប្រធាន​ក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ អាស៊ី​អឺរ៉ុប តែម្តង ដែល​ឯកឧត្តម តែងតែមាន​ឆន្ទៈ​ខ្ពស់​ក្នុង​គោលដៅ​ចង់​ឲ្យ​កីឡាករ កីឡាការិនី​របស់ខ្លួន​ចូលរួម​ប្រកួត​ស្ទើរ​គ្រប់​ព្រឹត្តិការណ៍​កីឡា ទាំងអស់ ដើម្បី​ឲ្យ​ពួកគេ​កាន់​តែមាន​ប្រសិទ្ធភាព និង​សមត្ថភាព​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​។​

​    ​គ្រូបង្វឹក​រូបនេះ​អះអាងថា ក្រុម​កីឡាករ​-​កីឡាការិនី​សាកលវិទ្យាល័យ អាស៊ី​អឺរ៉ុប​នឹង​លេង​លើ​វិញ្ញាសា រត់​ចម្ងាយ​១០​គីឡូម៉ែត្រ និង​៣​គីឡូម៉ែត្រ ដើម្បី​ជាការ​ហ្វឹកហាត់​និង​បង្កើន​សមត្ថភាព ព្រមទាំង​សិទ្ធ​ផល​ឲ្យ​បាន កាន់តែ​ខ្ពស់ សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជាតិ និង​អន្ដរជាតិ​ផ្សេងៗ​នាពេលខាងមុខ​។ កីឡាករ​-​កីឡាការិនី​ទាំង​៤​រូប រួមមាន​៖ លោក ពៅ ហុក ជា​អ្នកដឹកនាំ និង​កីឡាករ​ឆ្នើម ម៉ា វី​រ៉ូ​, កីឡាករ ហាន សុ​ភ័​ក្រ និង​កីឡាការិនី ហេង ម៉ី​ជូ​។​

​    ​លោក ពៅ ហុក បាន​ឲ្យ​ដឹង​បន្តថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​ក្លឹប​កីឡា​អាស៊ី​អឺរ៉ុប​បាន​ដឹកនាំ​អត្ត​ព​លិ​ក ចូលរួម​ក្នុងការ​ប្រកួត​ម៉ា​រ៉ា​តុង​ចក្រភព​អង្គរ ដែល​ភាគច្រើន​អ​ត្ព​លិ​ករ​បស់​ក្លឹប​មួយ​នេះ ជា​អត្ត​ព​លិ​ក​ជម្រើសជាតិ ដូច្នេះហើយ​ទើប​ការចូលរួម​នេះ​ជាការ​បង្កើន​សិទ្ធ​ផល​របស់​ពួកគេ​មិនអាច​ខ្វះ​បាន​។​

​    ​សូមបញ្ជាក់ថា ទិវា​រត់ប្រណាំង Full Marathon ចក្រភព​អង្គរ នេះ​មាន​វិញ្ញាសា​រត់ ៤២​គី​ឡ​ម៉ែត្រ​, ពាក់កណ្តាល​ម៉ា​រ៉ា​តុង ២១​គីឡូម៉ែត្រ​, ១០​គីឡូម៉ែត្រ និង​៣​គីឡូម៉ែត្រ ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រុ​ហ៊ុន Cambodian Events Organizer និង​ស្ថាប័ន​កីឡា​ពាក់ព័ន្ធ​មួយចំនួនទៀត ដែល​ទាក់ទាញ​បាន​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ កើន​ឡើងជា​រៀងរាល់ឆ្នាំ ហើយ​នៅ​ឆ្នាំ​២០១៦​នេះ គណៈ​កម្ម ការ​រំពឹងថា​នឹងមាន​អ្នកចូលរួម​ប្រមាណ​៣០០០​នាក់​៕​

adverise with khmeread

មតិយោបល់