adverise with khmeread 1

Petr Cech៖ វា​ពិតជា​អស្ចារ្យ​ណាស់​ដែល Lionel Messi មិនដែល​ស៊ុត​បញ្ចូល​ទី​របស់ខ្ញុំ​

អ្នកចាំទី​របស់​ក្រុម​កាំភ្លើង​ធំ Arsenal កីឡាករ Petr Cech មិនដែល​ត្រូវបាន​ស៊ុត​បញ្ចូល​ទី​ដោយ​កំពូល​កីឡាករ Messi ឡើយ​ទេ បើទោះជា​ធ្លាប់​ប៉ះ​ជាមួយ​ក្រុម​អ្នកបុណ្យ Barcelona ប្រាំបី​ដង​ក៏ដោយ នៅពេល​រូបគេ​នៅ​លេង​ឲ្យ​ក្រុម​តោ​ខៀវ Chelsea​។​

​ឥឡូវ​រូបគេ​លេង​ឲ្យ​ក្រុម Arsenal ហើយ​អ្នកចាំទី Petr Cech នឹង​ប្រឈមមុខ​ជាមួយនឹង​ម្ចាស់​ពានរង្វាន់ Ballon d'Or បួន​ដង​រូបនេះ​នៅ​ខែក្រោយ នៅពេល​ក្រុម​កាំភ្លើង​ធំ​ទទួល​ក្រុម Barcelona ក្នុង​ក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុម​ចុងក្រោយ ជើង​ទីមួយ​នៅ​ទឹកដី Emirates របស់ Arsenal​។​

​កីឡាករ Petr Cech ត្រូវបាន​ដកស្រង់​ពាក្យសម្តី​ដោយសារ​ព័ត៌មាន Mirror.co.uk ថា "​វា​ពិតជា​អស្ចារ្យ​ណាស់ ដែល​មិនមាន​មនុស្ស​ច្រើន​ទេ​អាច​និយាយថា ពួកគេ​បាន​លេង​ប្រាំបី​ប្រកួត ឬក៏​ចំនួន​នាទី​ជាច្រើន​ជាមួយ Messi ហើយ Messi នៅតែ​មិនអាច​រក​គ្រាប់​បាល់​ពេល​ប៉ះ​ខ្ញុំ​"​។ គាត់​បាន​បន្តទៀតថា "​ប្រសិនបើ​រូបគេ​ស៊ុត​បញ្ចូល​ទី ប៉ុន្តែ​យើង​ឆ្លងទៅ​វគ្គ​បន្ទាប់ ក៏​វា​មិន​ថ្វី​សម្រាប់​ខ្ញុំ​ដែរ​។ អ្វីដែល​សំខាន់​សម្រាប់​ពួកយើង គឺ​យើង​ប្រាកដថា​នឹង​ផ្តល់ឱកាស​ឲ្យ​ខ្លួនឯង​ដើម្បី​បាន​ទៅ​វគ្គ​បន្ទាប់​។ ដរាបណា​យើង​នៅតែ​ឆ្លងទៅ​វគ្គ​បន្ទាប់ ទោះជា​គាត់​ស៊ុត​បាន Hat-trick ប៉ុន្តែ​យើង​ឆ្លងទៅ​វគ្គ​បន្ត ខ្ញុំ​នឹងមិន​ខ្វល់​រឿងនេះ​ឡើយ​"៕

adverise with khmeread
ប្រភព៖ ដេលី​ម៉េ​ល​

មតិយោបល់