adverise with khmeread 13866785 1023836691064579 1311702572 n

​ព្រលឹង​ចុង​សក់​!!! ម្ចាស់រថយន្ត​កា​ម​រី​បា​ឡែ​នប៊ិះអស់ជីវិតដោយសាររថយន្ត​យី​ឌុប​ដឹក​ទូ​កុង​តឺន័រ(មានវីដេអូ)

    ភ្នំពេញ ៖​ រថយន្ត​ដឹក​ទូ​កុង​តឺ​ន័របើក​ធ្វេស​ប្រ​ហេស​មិនបាន​ដាក់​ក​ន្លឹ​ស​ឱ្យបាន​ត្រឹម​ត្រូវ បាន​រអិល​ធ្លាក់​ទ្រុង​ខ​ណៈ​ពេល​ឡើង​ចំណោត​។​

    ​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​​នាទី​ព្រឹក​ថ្ងៃទី​០១ ​ខែសីហា​ ឆ្នាំ​២០១៦ ស្ថិតនៅ​ផ្លូវ​លេខ​៤៨៨​កែង ​និង​ផ្លូ​២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ​ខណ្ឌចំការមន​។​

​    តាមប្រភព​ព័ត៌​មាននៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​ មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ធន់​ធំ​ម៉ាក​ ហាន​ដាយ ​ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ 3C8061​ បើកបរ​ទិសដៅ​ពី​កើ​តទៅ​លិច​លុះដល់​ផ្លូវ​ឡើង​ចំណោត​ក៏បាន​រអិល​ធ្លាក់​ទូ​កុង​កុន័រ​ធ្លាក់ចំ​ពីលើ​ក្បាល​រថយន្ត​កាម​​រី​បា​ឡែ​ន​ពណ៌​ស្ករ​ ពា​​ក់​លេខ​ភ្នំពេញ​ 2U.7433 ដែល​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា​ចុះ​ចំណោត​សំណាងល្អ​អ្នកបើកបរ​រួចផុត​ពី​គ្រោះថ្នាក់​។ 


​    ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​ហាន​ដាយ​បានដាក់​មេ​ប្រូច​ដោយ​សុ​វត្ថ​ភាព រថយន្ត​បង្ក និង​រថយន្ត​រងគ្រោះ​ ត្រូវ​បាននគរបាល​ចរាចរ​ណ៍ ​ខណ្ឌចំការមន​សហការ​​ជាមួយ​នគរបាល​ចរាចរ​ណ៍​ក្រុង​បាន​ស្ទូច​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​កា​រិ​យា​ល័យចរាចរ​ណ៍​ជើងគោក​រាជ​នី​ភ្នំពេញ​ ដើម្បី​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។

    គួរ​បញ្ជាក់​ផងដែរ​ថា​ប្រជា​ពលរ​ដ្ឌ​ដែល​បានឃើញ​ហេតុ​ការ​ណ៏​បាន​រិះ​គន់​ចំៗ​ថា ​ហេតុអ្វី​បានជា​បណ្តែតបណ្តោយ​ឱ្យ​រថយន្ត​ធន់​ធំ​បែបនេះ​ចូល​ក្រុង​ទាំង​ព្រឹក​បែបនេះ នេះ​សំណាងល្អ​ដែល​សិស្សសាលា​មិនទាន់​ចេញពី​រៀន ​បើសិន​ចំ​ម៉ោង​សិស្ស​ចេញ​វិញ​មិនដឹង​ទៅជា​យ៉ាងណា​នោះទេ៕

 

adverise with khmeread

មតិយោបល់