adverise with khmeread 1

ខ្សែប្រយុទ្ធ​វ័យក្មេង​របស់​ក្លឹប Schalke ក្លាយជា​គោលដៅ​របស់លោក Mourinho

​    ​ក្លឹប Schalke បាន​អះអាងថា ខ្សែប្រយុទ្ធ​វ័យក្មេង Breel Embolo ស្ថិតក្នុង​បញ្ជី​គោលដៅ​ផ្ទេរ​របស់លោក Jose Mourinho​។ ក្លឹប Schalke បាន​ផ្ទេរ​កីឡាករ​វ័យក្មេង​រូបនេះ​ពី​ក្លឹប Basel ក្នុងតម្លៃ​១៧​លាន​ផោន កាលពី​ខែមិថុនា​។​

​    ​ប្រធាន​បច្ចេកទេស​រប​ស់​ក្លឹប Schalke លោក Christian Heidel បាន​អះអាងថា Schalke មិនមែនជា​ក្លឹប​តែមួយគត់​ដែល​ស័ក្តិសម​សម្រាប់​កីឡាករ​វ័យ​១៩​ឆ្នាំ​ដែល​ប្រកបដោយ​ទេពកោសល្យ​នេះ​ទេ​។

​    ​កីឡាករ Empolo គឺជា​ផ្នែក​មួយ​នៃ​ក្រុម​ជម្រើសជាតិ​ស្វី​ស ដែល​ឡើងដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Euro 2016 ហើយ​បាន​បង្ហាញមុខ​ឲ្យ​ជម្រើសជាតិ​១៤​លើក បើទោះបីជា​រហូតដល់​ខែកុម្ភៈ​ឆ្នាំក្រោយ​ទើប​ឈានចូល​ដល់​វ័យ​២០​ឆ្នាំ​ក៏ដោយ​។​

​    ​បើទោះបី​ក្លឹប Man Utd មាន​ខ្សែប្រយុទ្ធ Zlatan, Rooney, Martial និង Rasford ហើយក៏​ដោយ ក៏​ក្លឹប Schalke នៅតែ​បារម្ភ​ថា លោក Mourinho ប្រហែលជា​អាច​នឹង​តាម​ចែចង់​កីឡាករ​រូបនេះ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់