adverise with khmeread Claudio ranieri

Claudio Ranieri៖ ចាញ់​ក្រោម​ថ្វី​ជើង​ក្រុម​ខ្លាំង PSG គឺជា​បទពិសោធន៍​ដ៏​ល្អ​មួយ​

    ​គ្រូបង្វឹក​ក្លឹប Leicester City លោក Claudio Ranieri នៅ​ស្ងប់ស្ងាត់​ទោះបីជា​ក្រុម​របស់លោក​ជួប​បរាជ័យ​ធ្ងន់ធ្ងរ​ដោយ​ក្រុម​យក្ស​បារាំង Paris Saint-Germain បំបាក់​៤-០ និង​ទទួល​បរាជ័យ​ពីរលើក​នៅក្នុង​ការប្រកួត​កម្តៅ​សាច់ដុំ​មុន​រដូវ​កាល ក៏ដោយ​។

​    ​លោក Ranieri បាន​និយាយថា “ វា​ជា​បទពិសោធ​ល្អ​មួយ​សម្រាប់​កីឡាករ​របស់​យើង​។ ក្រុម PSG គឺជា​ក្រុម​ល្អ​ពួកគេ​មាន​ក្រុម​ធំ និង​មាន​កីឡាករ​ល្អៗ​”​។ ក្រុម Leicester នឹង​ចាប់ផ្តើម​ការពារ​តំណែង​ជើងឯក​របស់ខ្លួន​នៅ​ថ្ងៃទី​១៣​ខែ សីហា​ខាងមុខនេះ​។

​    ​លោក Ranieri មាន​អារម្មណ៍​ថា ក្រុម​របស់លោក​ហាក់ដូចជា​ចាញ់​ប្រៀប គូប្រកួត​ច្រើន​មែនទែន​។ ឥឡូវនេះ​ក្រុម Leicester កំពុង​ផ្តោត​ការយកចិត្តទុកដាក់​ចំពោះ​ជំនួប​ជាមួយ​ក្រុម Barcelona ជា​ក្រុម​ខ្លាំង​ដែលមាន​សមត្ថភាព​គ្រប់គ្រង​បាល់​បានយូរ នៅ​ថ្ងៃ​ពុធ​នេះ​វិញ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់