1

លោក Arsene Wenger៖ តម្លៃ​ផ្ទេរ ១០០​លាន​ផោន​សម្រាប់ Pogba គឺជា​រឿង​ដ៏​ឆ្កួត​

​    ​គ្រូបង្វឹក​ក្រុម​កាំភ្លើង​ធំ លោក Arsene Wenger បាន​សារភាពថា ដោយសារ​បញ្ហា​របួសរ​យៈ​ពេល​យូរ​របស់​ខ្សែការពារ Per Mertesacker បាន​បង្ខំ​ក្រុម​ឲ្យ Arsenal ចូលប្រឡូក​ក្នុង​ទីផ្សារ​ទិញដូរ​កីឡាករ ដើម្បី​ស្វែងរក​ខ្សែការពារ​ដែលមាន​បទពិសោធន៍​ម្នាក់​។ ប៉ុន្តែ​លោក Wenger បាន​អះអាងថា លោក​នឹងមិន​ចំណាយ​ប្រាក់​ច្រើន​ហួសហេតុ​នោះទេ​។​

​    ​គ្រូបង្វឹក​រូបនេះ​បាន​បញ្ចេញ​ទស្សនៈ​ជុំវិញ​កិច្ចព្រមព្រៀង​ដែលមាន​តម្លៃ ១០០​លាន​ផោន​សម្រាប់​ផ្ទេរ​កីឡាករ Paul Pogba មកកាន់​ក្លឹប Man Utd ថា “​ឆ្កួត​” វា​ពិតជា​ឆ្កួត​មែនទែន​ប្រសិនបើ​អ្នក​មិនអាច​ចំណាយ​ក្នុងតម្លៃ​នេះ​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​បាន​និយាយថា “​ខ្ញុំ​នឹង​ទិញ​កីឡាករ​ដែល​ខ្ញុំ​គិតថា អាច​ពង្រឹង​ក្រុម​របស់​យើង​បាន​។ ថ្ងៃនេះ​យើង​ត្រូវតែ​រឹងមាំ មិនមែន​គ្រាន់តែ​ទិញ​ឲ្យ​តែ​បាន​នោះទេ​។ សព្វថ្ងៃនេះ​គ្រប់គ្នា​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់​ដូច្នេះ​ពួកគេ​ស្គាល់​កីឡាករ​”៕

ប្រភព៖ DailyMail

មតិយោបល់