adverise with khmeread 0

​រូបថត​កម្រ​របស់​កំ​ពូ​លតា​រា​បង្ហាញ​ម៉ូត​ស្រស់ស្អាត​កាលពី ៦០ ឆ្នាំមុន​ត្រូវបាន​គេ​យកមក​ប្រៀបធៀប​រូប​មុន​និង​ឥឡូវ​

​    ​មាន​ទស្សនាវដ្ដី​សម្រាប់​បុរស​តិចតួច​ណាស់​ដែល​ល្បី​ដូច Playboy​។​

​    ​ទស្សនាវដ្ដី​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៥៣ នៅ​ទីក្រុង​ឈី​កា​ហ្គោ ដោយ​លោក Hugh Hefner ដែល​នៅពេលនោះ​លោក​បាន​ខ្ចីលុយ ១០០០ ដុល្លារ​ពី​ម្តាយ​ដើម្បី​ដំណើរការ​ក្រុមហ៊ុន​។​

​    ​ទស្សនាវដ្ដី​នេះ​ទទួលខុសត្រូវ​ចំពោះ​ការចេញផ្សាយ​និង​ផ្សព្វផ្សាយ​អាជីព​របស់​តារា​ម៉ូ​ដែល​រាប់ពាន់នាក់​នា​ប៉ុន្មាន​ទសវត្សរ៍​មកនេះ ហើយ​តារា​ម៉ូ​ដែល​ពីមុនៗ​បាន​យល់ព្រម​ថតរូប​ថ្មី​បន្ទាប់ពី​ពួកគេ​បានបង្ហាញ​ខ្លួន​នៅ​កម្រ​ប​ទស្សនាវដ្ដី Playboy ជា​លើកដំបូង​។​

​    ​ពី​បវរកញ្ញា​ឆ្នាំ ១៩៥៤ ដល់ ១៩៧៩ តារា​ម៉ូ​ដែល​ទាំងនេះ​ត្រូវបាន​ថត​ដោយ​ជាង​ថតរូប​ដ៏​ជំនាញ Nadav Kander ដើម្បី​ដាក់បញ្ចូល​ក្នុង​ទស្សនាវដ្ដី New York Mag​។​

​    ​១. អ្នកស្រី Helena Antonaccio វ័យ ៦៥ ឆ្នាំ ជា​បវរកញ្ញា​ខែមិថុនា ឆ្នាំ ១៩៦៩

​    ​២. អ្នកស្រី Dolores Del Monte វ័យ ៨២ ឆ្នាំ ជា​បវរកញ្ញា​ខែមីនា ឆ្នាំ ១៩៥៤

​    ​៣. អ្នកស្រី Laura Aldridge វ័យ ៥៩ ឆ្នាំ ជា​បវរកញ្ញា​ខែកុម្ភ ឆ្នាំ ១៩៧៦

​    ​៤. អ្នកស្រី Janet Lupo វ័យ ៦៤ ឆ្នាំ ជាបរ​កញ្ញា​ខែវិច្ឆិកា ឆ្នាំ ១៩៧៥

​    ​៥. អ្នកស្រី Candace Jordan វ័យ ៦០ ឆ្នាំ ជា​បវរកញ្ញា​ខែធ្នូ ឆ្នាំ ១៩៧៩

​    ​៦. អ្នកស្រី Marilyn Cole វ័យ ៦៥ ឆ្នាំ ជា​បវរកញ្ញា​ខែមករា ឆ្នាំ ១៩៧២៕

adverise with khmeread
ប្រភព៖ boredpanda

អ្នកនឹងចូលចិត្ត

មតិយោបល់