adverise with khmeread 36b74ceb00000578 3717259 the fire is believed to have started in the second underground f a 3 1469999991083

ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​ប្រេ​ស៊ី​ល​បន្លំ​លួច​ទ្រព្យសម្បត្តិ​អត្ត​ព​លិ​ក​អូស្ត្រាលី ខណៈ​មាន​អគ្គីភ័យ​កើតឡើង​

    ​យោងតាម​វេ​ប​សាយ Daily Mail ចេញផ្សាយ​ថ្ងៃអាទិត្យ​បានឱ្យដឹងថា ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​ប្រេ​ស៊ី​ល​បាន​លួច​យក​អាវ​ការពារ​វីរុស​ហ្ស៊ី​កា​ពី​កន្លែង​ស្នាក់នៅ​របស់​អូស្ត្រាលី​មួយកន្លែង អំឡុងពេល​ជម្លៀស​មនុស្ស​ចេញ​អគ្គីភ័យ ហើយ​សូម្បីតែ​កុំព្យូទ័រ​យួរដៃ​ក៏ត្រូវ​ចោរលួច​ដែរ​និង​សម្ភារៈ​កុំព្យូទ័រ​ផ្សេងទៀត​ក៏ត្រូវ​គេ​រើកកាយ​។ 

​    ​អ្នកចាត់ការ​ក្រុមកីឡា​អូស្ត្រាលី លោកស្រី Kitty Chiller និយាយថា លោកស្រី​បានឃើញ​ចោរ អំឡុងពេល​មាន​អគ្គីភ័យ​ឆាបឆេះ​នៅ​ភូមិ​អត្ត​ព​លិ​ក​អូឡាំពិក​។ 

​    ​នៅ​គ្រានោះ លោកស្រី​ស្មានតែ​សមាជិក​ក្រុមកីឡា​អូស្ត្រាលី​ប្រគល់​អាវ​ការពារ​ហ្ស៊ី​កា​ទៅ​អ្នក​ពន្លត់អគ្គីភ័យ​សម្រាប់​ជាការ​អរគុណ​ចំពោះ​ការជម្លៀស​ពួកគេ​។ លោកស្រី Kitty Chiller បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា "​រឿងនេះ​មិន​ទំនង​កើតឡើង​សោះ​"​។ 

​    ​មន្ត្រី​ផ្នែក​កីឡា​ជិះ​កង់​ប្រណាំង​របស់​អូស្ត្រាលី​បាន​បាត់​កុំព្យូទ័រ​យួរដៃ​ពី​ជាន់​ទី​ប្រាំ​អំឡុង​ការជម្លៀស ប៉ុន្តែ​លោកស្រី​ឈី​ល​ល័​រ​មិន​ច្បាស់​ថា​តើ​កុំព្យូទ័រ​នោះ​មាន​ផ្ទុក​ព័ត៌មាន​សម្ងាត់​របស់​ក្រុមកីឡា​អូស្ត្រាលី​ឬក៏​អត់​នោះទេ​។ 

​    ​លោកស្រី Kitty Chiller និយាយថា "​សម្ភារៈ IT របស់​យើង​នៅ​កន្លែង​ប្រតិបត្តិការ​របស់​យើង​ត្រូវបាន​រើកកាយ ប៉ុន្តែ​មិនបាន​បាត់​អ្វី​នោះទេ​"៕ 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់