adverise with khmeread D300a2a3 d07a 4460 a793 9dbe5e1659b1

ម្ចាស់​កំពុង​ច្រូតស្មៅ ចោរលួច​ម៉ូតូ​បាត់ ​តែមកខ្ញីរបស់ប៉ូលិស ​(មាន​វីដេអូ​)

    ​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ពីរ​នាក់​ បានធ្វើ​កម្ម​ភាព​កាច់​សោក​ម៉ូតូ​បានសម្រេច​តែ​រត់​មិន​រួច​ត្រូវបាន​សមត្ថ​កិច្ច​ដេញតាម​ចាប់បាន​ភ្លាមៗ​​​ ក្រោយពី​បានធ្វើ​សកម្មភាព​កាច់​សោក​លួច​ម៉ូតូ​ពី​បុរស​ម្នាក់​ដែល​កំពុង​ចត​ចោល​ចុះទៅ​ច្រូតស្មៅ​ឱ្យ​ស​ត្វ​គោ​ស៊ី។​

​    ​អំពើ​លួច​ប្លន់​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង​៣​ និង​៤០​នាទី​រសៀល​ថ្ងៃទី​១ ​ខែសីហា ឆ្នាំ២០១៦​ ស្ថិតនៅ​ភូមិ​អន្លង់​គង​ចាស់ ​សង្កាត់​ព្រៃ​ស ខ​ណ្ឌ​ដង្កោ ​រាជធានី​ភ្នំពេញ​។​

​    ​តាម​សម្តី​ពី​ជនរងគ្រោះ​ឈ្មោះ ចិត្រ រ៉ានី មាន​អាយុ​២៨​ឆ្នាំ មុខរបរ​នៅផ្ទះ​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​បាន​ប្រាប់​ឱ្យដឹងថា  រូបគាត់​បាន​ជិះ​ម៉ូតូ​ម៉ា​ក​ហុងដា​ឌ្រី​ម​សេ​១២៥​ សេរី​២០០៧ ​ពណ៌ខ្មៅ​ដែលមាន​ពាក់​ស្លាកលេខ​សៀមរាប 1F-7114 មកពី​ផ្ទះ​ដើម្បី​ច្រូតស្មៅ​យកទៅឱ្យ​គោ​ស៊ី ហើយ​រូបគាត់​បានមក​ដល់ក​ន្លែ​ង​ ជាកន្លែង​ដែលចត​ម៉ូតូ​នៅ​ខាងលើ​ហើយ​បាន​ចុះទៅ​ច្រូតស្មៅ​។​

    ស្រាប់តែ​កំពុង​ច្រូត​ក៏មាន​ជនសង្ស័យ​២​នាក់​បានមក​ឈប់​នៅក្បែរ​ម៉ូតូ​របស់គាត់​ហើយ​បាន​កាច​សោក​លួ​ចក​ម៉ូតូ​ជិះ​គេចខ្លួន​ទៅរួច​គាត់​បាន​ស្រែក​ឆោឡោ​ដើម្បី​ឱ្យគេ​ជួយ ហើយក៏​ឮ​ដល់​សមត្ថកិច្ច​ខ​ណ្ឌ​ដង្កោ ​បាន​ដេញចាប់បាន​នៅមុខ​វត្ត​ព្រះធាតុ​សង្កាត់​រលួស​ខ​ណ្ឌ​ដង្កោ​។​

​    ​ប៉ូលិស​និយាយថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ ទ្រី ភាស់ អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះជួល សង្កាត់​ចោមចៅ  ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​មាន​ស្រុកកំណើត​នៅ​ខេត្ត​រត​នះ​គី​រី​។ ចំណែក​បក្ស​ពួកវា​ម្នាក់ទៀត​ដែ​បាន​ជិះ​ម៉ូតូ​ម៉ា​កនិច​នោះបាន​រត់គេចខ្លួន​បាត់​។​

​    ​ជនសង្ស័យ​ដែល​ឃាត់​ខ្លួន​បាន​នោះបាន​យកមក​អធិការដ្ឋាន​ប៉ូលិស​ខ​ណ្ឌដង្កោ​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕

 

adverise with khmeread

មតិយោបល់