adverise with khmeread 1

កំពុងបើកអាត្រាក់កិនមីនតោនផ្ទុះស្លាប់​ម្នាក់របួស​ម្នាក់នៅ​សំពៅ​លូន

    បាត់ដំបង ៖ បុរស​ម្នាក់​បាន​ស្លាប់​និង​ម្នាក់ទៀត​របួស​នៅ​ព្រឹក​ថ្ងៃទី ១ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​និង​១០​នាទី នៅ​ភូមិ​អូរ​ចំ​ណិ​ប ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ខណ​:​ពេល​កំពុងបើក​ត្រាកទ័រ​ភ្ជួរ​គាស់​ចម្ការ​ដំឡូង​កិន​ចំ​មី​តោន​បណ្តាល​ឲ្យ​ផ្ទុះ​ក្ឌាំង​តែម្តង​។​
    តាម​ការបញ្ជាក់​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា អ្នកស្លាប់​ឈ្មោះ សៅ វឹត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ត្រូវ​មួយ​ចំហៀង​ខ្លួន​ខាងស្តាំ ជើង ដៃ ក្បាល និង​ចុងដង្ហើម​។ អ្នករងរបួស ឈ្មោះ ស៊ុន សែម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ប្រពន្ធ កូន​ពី​នាក់​។​
    ហេតុការណ៍​ផ្ទុះ​មីន​នេះ​បណ្តាលមកពី​ជនរងគ្រោះ បើក​ត្រាក់ទ័រ​ភ្ជួរ​គាស់​ដំឡូង និង​អ្នករងរបួស គឺ​ដើរ​រើស​ដំឡូង​ពីក្រោយ​ត្រាក់ទ័រ​៕​

adverise with khmeread

មតិយោបល់