adverise with khmeread 1

រូបមន្ត​អព្ភូតហេតុ​របស់​តែ​គ្រាប់​ឪឡឹក​! បង្ការ​ជំងឺ​បេះដូង សម្អាត​គ្រួសតម្រងនោម ពន្យារ​ភាព​ចាស់ ល្អ​សម្រាប់​អ្នក​លើស​ជាតិ​ស្ករ​...

    ​ឪឡឹក​ជា​ផ្លែឈើ​ពេញនិយម​របស់​មនុស្ស​ជុំវិញ​ពិភពលោក​។ វា​មាន​រសជាតិ​ផ្អែម និង​ជា​ផ្លែឈើ​បំបាត់​ស្រេកទឹក​ខែ​ក្តៅ​។ ប៉ុន្តែ​ភាគច្រើន ពេល​ពិសា​ឪឡឹក យើង​តែ​ព្រួស​គ្រាប់​ឪឡឹក​ចោល ដោយ​មិនដឹងថា​វា​ផ្ទុក​ជីវជាតិ​ចិញ្ចឹម​ដ៏​សំខាន់​យ៉ាងច្រើន រួមមាន​ប្រូតេអ៊ីន អាស៊ីត​ខ្លាញ់ វីតាមីន និង​រ៉ែ​ជាច្រើន​។ គ្រាប់​ឪឡឹក​ជា​ប្រភព​ដ៏​មហាសាល​នៃ​ពពួក​វីតាមីន B ដូចជា វីតាមីន Thiamine, Niacin, Folate និង​រ៉ែ​ដូចជា ប៉ូ​តា​ស្យូ​ម ម៉ាញ៉េ​ស្យូ​ម ស័ង្កសី ដែក ផូស្វ័រ និង​ស្ពាន់​។ 

​    ​មិន​ថា​អ្នកយក​គ្រាប់​ឪឡឹក​ទៅធ្វើ​ស្អី​នោះទេ គឺ​វា​នៅតែ​ជា​របប​អាហារ​ដ៏​ល្អ​ដល់​សុខភាព និង​ជា​វិធី​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បីឱ្យ​រាងកាយ​មនុស្ស​ទទួលបាន​វីតាមីន និង​រ៉ែ​ប្រចាំថ្ងៃ​។ 

​    ​ប៉ុន្តែ​ប្រសិនបើ​លោក​អ្នកយក​គ្រាប់​ឪឡឹក​មក​ធ្វើជា​តែ​ពិសា លោក​អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​៖
​    ​
​    ​១. ទប់ស្កាត់​ភាព​ចាស់​មុន​អាយុ​
​    ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​របស់​គ្រាប់​ឪឡឹក​ជា​ភ្នាក់ងារ​ពិសេស​ជួយ​បន្តឹង​ស្បែក និង​ពន្យា​ភាព​ចាស់​។ 

​    ​២. សម្អាត​មុន​គ្រប់​ប្រភេទ​ចេញពី​ស្បែក​
​    ​ជ្រលក់​សំឡី​ជាមួយ​ទឹកតែ​គ្រាប់​ឪឡឹក ឬ ប្រេង​គ្រាប់​ឪឡឹក​មក​ជូត​លើ​ស្បែក​កើតមុន​ជាការ​ស្រេច​។ 

​    ​៣. ការពារ​បេះដូង​ពី​ជំងឺ​ផ្សេងៗ​
​    ​ពិសា​ទឹកតែ​គ្រាប់​ឪឡឹក​នឹង​ជួយ​ការពារ​បេះដូង​ពី​ជំងឺ​គ្រប់មុខ ហើយ​ជួយ​ឱ្យ​បេះដូង​លោត​ត្រូវ​ចង្វាក់​ទៀងទាត់​។ នេះ​គឺ​ដោយសារ​វា​មាន​ជាតិ​ម៉ាញ៉េ​ស្យូ​ម ដែល​ជួយ​រក្សា​សម្ពាធ​ឈាម និង​រក្សា​តុល្យភាព​ការរំលាយ​អាហារ​។ 

​    ​៤. ជួយ​រក្សា​សុខភាព​សក់ និង​ក្រចក​
​    ​ដោយសារ​សម្បូរ​ប្រូតេអ៊ីន តែ​គ្រាប់​ឪឡឹក​មាន​ប្រយោជន៍​បំផុត​ក្នុងការ​រក្សាសុខ​ភាព​ស​ក់ និង​ក្រចក​។​

​    ​៥. ការពារ​បុរស​ពី​ការ​គ្មាន​កូន​
​    ​នេះ​គឺ​ដោយសារតែ​គ្រាប់​ឪឡឹក​សម្បូរ​អាមីណូអាស៊ីត​សំខាន់ៗ ដែល​ជួយ​ពង្រឹង​ដល់​ការផលិត​មេជី​វិត​មានគុណ​ភាព និង​ជួយ​ដល់​សុខភាព​ផ្លូវភេទ​។ 

​    ​៦. ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​
​    ​តែ​គ្រាប់​ឪឡឹក​ល្អ​បំផុត​សម្រាប់​អ្នក​ដែលមាន​កម្រិត​ជាតិ​ស្ករ​ឡើង​ចុះ​មិន​ទៀង ដោយសារ​គុណសម្បត្តិ​ដូច​រៀបរាប់​ខាងលើ​។ 

​    ​៧. សម្អាត​គ្រួសតម្រងនោម​
​    ​តែ​គ្រាប់​ឪឡឹក​ត្រូវបាន​ណែនាំ​ដោយ​គ្រូពេទ្យ​ល្បី គឺ​លោក Edgar Cayce​។ តែ​នេះ​ដើរតួ​ជា​អ្នក​សម្អាត​គ្រួស​ក្នុង​តម្រងនោម​យ៉ាង​ពូកែ និង​ជួយ​ឱ្យ​តម្រងនោម​ដំណើរ​ការល្អ​និង​សកម្ម​។​

​    ​* វិធី​ធ្វើ​តែ​គ្រាប់​ឪឡឹក​
​    ​- បុក​គ្រាប់​ឪឡឹក​ស្រស់​ឱ្យ​ម៉ដ្ឋ ៤ ស្លាបព្រា​បាយ​
​    ​- ដាំ​វា​ជាមួយ​ទឹក ២ លីត្រ ឱ្យ​ពុះ​
​    ​- តែ ២ លីត្រ​ល្មម​ពិសា​បាន​ពីរ​ថ្ងៃ ហើយ​ត្រូវ​ពិសា​ឱ្យ​គ្រប់​បរិមាណ​របស់​វា​
​    ​- ហាម​ផឹក​នៅ​ថ្ងៃទី ៣
​    ​- បី​បួន​សប្តាហ៍​ក្រោយ សឹម​ផឹក​តែ​នេះ​ម្តងទៀត ធ្វើតាម​រូបមន្ត​ដដែល​
​    ​- ពិ​សាវា​ឱ្យបាន​មួយថ្ងៃ ១ លីត្រ ពិសា​ពេលណា​ក៏បាន បន្ទាប់មក​សម្រាក​បី​បួន​សប្តាហ៍​សឹម​បន្ត​វិធី​ដដែល​៕

adverise with khmeread
ប្រភព៖ naturalherbsandmedicine

អ្នកនឹងចូលចិត្ត

មតិយោបល់