adverise with khmeread 1

អស់ទាស់​! សំបក​មង្ឃុត​ជា​ប្រភព​ឱសថ​ស័ក្តិ​សិទ្ធ​មិនគួរ​ឱ្យ​ជឿ​! លើក​ក្រោយ ពិសា​ហើយ​កុំ​បោះចោល​

    ​* គុណសម្បត្តិ​របស់​សំបក​មង្ឃុត​
​    ​១. ព្យាបាល​ជំងឺ​ពោះវៀន​
​    ​២. ព្យាបាល​រាគរូស​រ៉ាំរ៉ៃ 
​    ​៣. ព្យាបាល​រាគ​មួល​មាន​ឈាម និង​ទឹករំអិល​សម្រាប់​ទារក​
​    ​៤. ព្យាបាល​របួស​ជើង សម្អាត​មុខរបួស​មិនឱ្យ​ក្លាយជា​ដំបៅ​ឆ្លង​មេរោគ​
​    ​
​    ​* វិធីសាស្ត្រ​ប្រើ​
​    ​១. ព្យាបាល​ជំងឺ​ពោះវៀន​
​    ​យក​សំបក​មង្ឃុត​ស្រស់ ៤ ទៅ ៥ ក្រាម​ដាំ​ក្នុង​ទឹក​មួយ​កែវ និង​ស្រាស ១ ស្លាបព្រា​កាហ្វេ​។ យកមក​ពិសា​។ ពិសា​ម្តង​ជាការ​ស្រេច ហើយ​នៅពេល​មាន​បញ្ហា​ពោះវៀន សូម​ធ្វើ​វិធី​នេះ​ម្តងទៀត​ដើម្បី​ព្យាបាល​។ 

​    ​២. ព្យាបាល​រាគរូស​រ៉ាំរ៉ៃ​
​    ​ដាំ​សំបក​មង្ឃុត​ហាល​ស្ងួត ២ ទៅ ៣ ដុំ ជាមួយ​ទឹក​មួយ​កែវ និង​ក្រូចឆ្មា​មួយ​ចំហៀង​ឱ្យ​ពុះ​។ សម្រាប់​ក្មេង​ត្រូវ​ដក​ក្រូចឆ្មា​ចេញ និង​ផឹក ១ ទៅ ២ ស្លាបព្រា​កាហ្វេ រាល់ ៤ ម៉ោង​ម្តង ចំណែក​មនុស្ស​ធំ ផឹក ១ ស្លាបព្រា​កាហ្វេ​រាល់​បួន​ម៉ោង​ម្តង​។​

​    ​៣. រាគ​មួល​មាន​ឈាម​និង​ទឹករំអិល​សម្រាប់​ទារក​
​    ​យក​សំបក​មង្ឃុត​ស្ងួត ៤ ក្រាម មក​ដុត​ឱ្យ​ក្រៀម បុក​ជា​ម្សៅ​លាយ​ជាមួយ​ទឹក​កន្លះ​កែវ និង​ច្របាច់​ក្រូចឆ្មា​ចូល​បន្តិច ឱ្យ​ទារក​ផឹក​កន្លះ​ស្លាបព្រា​កាហ្វេ​រាល់​ពីរ​ម៉ោង​ម្តង​។ 

​    ​៤. ព្យាបាល​របួស​ជើង សម្អាត​មុខរបួស​មិនឱ្យ​ក្លាយជា​ដំបៅ​ឆ្លង​មេរោគ​
​    ​កិន​សំបក​មង្ឃុត​មួយ​ចំហៀង (​ស្រស់ ឬ​ស្ងួត​ក៏បាន​) លាយ​ជាមួយ​ទឹកក្រូច​ឆ្មា​បន្តិច ហើយ​លាយ​ឱ្យ​ក្រាស់​បន្តិច បិត​លើ​ជើង​របួស ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ រហូត​ទាល់តែ​របួស​ជាសះស្បើយ​។​

​    ​***​អត្ថប្រយោជន៍​របស់​ទឹក​សំបក​មង្ឃុត​ចំពោះ​មុន​លើ​ស្បែ​កមុខ​
​    ​១. ទប់​មិនឱ្យ​បាក់តេរី​លូតលាស​បង្ក​ជាមុន​
​    ​២. ប្រឆាំង​រលាក​ស្បែ​កមុខ​
​    ​៣. មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួប​ការពារ​ស្បែក​ពី​ការកើត​មុន​
​    ​៤. ជួយ​ផ្ចិត​រន្ធ​ញើស​ធំៗ​លើ​មុខ​៕ 

adverise with khmeread
ប្រភព៖ healthyfoodteam

អ្នកនឹងចូលចិត្ត

មតិយោបល់