adverise with khmeread 1

ក្មេង​ជំទង់​ម្នាក់​ផឹក​តែ​បៃតង ៣ កែវ​ក្នុង​មួយថ្ងៃ​! អ្វីដែល​កើតឡើង​ធ្វើឱ្យ​វេជ្ជបណ្ឌិត​ភ្ញាក់ផ្អើល​!

    ​ក្មេង​វ័យ​ជំទង់​ម្នាក់​មកពី​អង់គ្លេស​បាន​ជួបប្រទះ​បញ្ហា​ជំងឺ​ប្រចាំកាយ​ដូចជា​ចង់​ក្អួត វិលមុខ និង​ឈឺ​ពេញ​ខ្លួន​។ នាង​បាន​ប្រើប្រាស់​ថ្នាំ​ផ្សះ​ដើម្បី​ព្យាបាល​មេរោគ​ឆ្លង​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​។ នាង​បាន​ទទួលទាន​ថ្នាំ​ផ្សះ​ពីរ​គ្រាប់​រៀងរាល់ថ្ងៃ ប៉ុន្ដែ​ស្ថានភាព​ជំងឺ​របស់​នាង​កាន់តែ​អាក្រក់ ហើយ​នាង​ត្រូវបាន​បញ្ចូនទៅ​បន្ទប់សង្គ្រោះបន្ទាន់​នៅ​ពេទ្យ​ក្នុងស្រុក​។​

​    ​ភ្នែក​នាង​បញ្ឈរ​ឡើងលើ ហើយ​ស្បែ​កនាង​ប្រែ​ទៅជា​លឿង​។ នេះ​គឺជា​រោគសញ្ញា​កើត​លឿង​។​

​    ​ថ្លើម​របស់​នាង​បាន​រលាក​យ៉ាងធ្ងន់ធ្ងរ និង​ហើម ហើយ​វេជ្ជបណ្ឌិត​សង្ស័យថា​នាង​មាន​ជំងឺ​រលាក​ថ្លើម​។ វេជ្ជបណ្ឌិត​មិនបាន​ដឹង​មូលហេតុ​ដែល​នាង​បាន​ប្រែ​ទៅជា​បែបនេះ​ទេ​។ បន្ទាប់​ក្មេងស្រី​ជំទង់​ម្នាក់​នោះបាន​ប្រាប់​ពួកគេ​នូវ​រឿង​ភ្ញាក់ផ្អើល​មួយ​។​

​    ​ក្មេងស្រី​អាយុ ១៦ ឆ្នាំ​បាន​អះអាងថា​នាង​មិនបាន​ធ្វើដំណើរ​ទៅ​បរទេស​ទេ​ថ្មីៗ​នេះ ហើយ​នាង​ក៏​មិនបាន​ផឹកស្រា ឬក៏​ប្រើប្រាស់​ថ្នាំ​ដោយ​មិនមាន​វេជ្ជបញ្ជា​របស់​ពេទ្យ​នោះដែរ​។ អំឡុងពេល​សន្ទនា វេជ្ជបណ្ឌិត​បាន​រកឃើញ​ថា​នាង​បាន​ទិញ​តែ​បៃតង​ពីរ​កញ្ចប់​ពី​ប្រទេស​ចិន ហើយ​នាង​បាន​ផឹក​វាបី​កែវ​រៀងរាល់ថ្ងៃ​។ នាង​បាន​ផឹក​តែ​បៃតង​នោះ ដោយសារ​នាង​គិតថា​វា​អាចជួយ​សម្រក​ទម្ងន់ និង​គ្រប់គ្រង​ចំណង់​អាហារ​របស់​នាង​។​

​    ​នាង​មិនចេះ​អាន​ពី​ការណែនាំ​លើ​សំបក​តែ​ទេ ពីព្រោះ​វា​គឺជា​អក្សរ​ចិន​។ វេជ្ជបណ្ឌិត​បាន​យកតែ​នោះមក​ពិសោធន៍​។ លទ្ធផល​បង្ហាញថា​តែ​នោះ​មាន​ផ្ទុក​សារធាតុ Camellia Sinesis ជា​ប្រភេទ​ឈើ​ចុ​ល្ល​ប្រឹក្ស​ពណ៌​បៃតង​គ្រប់​រដូវ ដែល​ស្លឹក​និង​ពន្លក​របស់​វា​ត្រូវបាន​ប្រើ​ដើម្បី​បង្កើត​ប្រភេទ​តែ​ជាច្រើន​ក្នុងនោះ​មានតែ​បៃតង​ផងដែរ​។​

​    ​គ្រឿងផ្សំ​នេះ​នៅក្នុង​តែ អាច​បណ្ដាលឱ្យ​ខូច​ថ្លើម​ចំពោះ​បុគ្គល​ណា​ដែល​ទទួលទាន​សារធាតុ​នេះ​លើស​កំណត់​។​

​    ​ករណីនេះ​ត្រូវបាន​ចេញផ្សាយ​ដោយ​ទស្សនាវដ្ដី BMJ Case Report ហើយ​វេជ្ជបណ្ឌិត​បានចាប់ផ្ដើម​ឈប់​កា​ម៉ុង​ផលិតផល​ទាំងនេះ​ពី​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅលើ​អន​ឡាញ ដោយ​គិតថា​អាច​នឹងមាន​ផ្ទុក​សារធាតុ​ថ្នាំ​បាញ់​សត្វល្អិត ហើយ​អាច​បណ្ដាលឱ្យមាន​គ្រោះថ្នាក់ ដូចជា​កើត​ជំងឺថ្លើម​ជាដើម​។ 

​    ​ចុងក្រោយ មុននឹង​ពិសា​តែ​ត្រូវ​ពិនិត្យ​ប្រភព​ឱ្យ​ច្បាស់លាស់ ជាពិសេស​ត្រូវ​ប្រយ័ត្ន​តែ​ក្លែងក្លាយ​ពី​ប្រទេស​ចិន ដែល​លោក Jack Ma ទទួលស្គាល់ថា​ជា​កន្លែង​ផលិត​ផលិត​ផលក្លែងក្លាយ​ច្រើន​៕ 

adverise with khmeread
ប្រភព៖ alwayshealthytips

អ្នកនឹងចូលចិត្ត

មតិយោបល់