adverise with khmeread 1

ម្តាយ​នាំ​កូន​កើត​អុតស្វាយ​ជួប​វេជ្ជបណ្ឌិត អ្នកផ្តល់​ព័ត៌មាន​ថា​មិនចាំបាច់​ជួប​ទេ មិន​អី​ទេ​! ឥឡូវ​ស្រាប់តែ​អី​ខ្លាំង​

    ​ស្ត្រី​ម្នាក់ ដែល​កូនប្រុស​គាត់​កើត​ជំងឺ​អុតស្វាយ​ធ្ងន់ធ្ងរ​មិន​ធ្លាប់​ជួប​ពីមុន ត្រូវបាន​អ្នកផ្តល់​ព័ត៌មាន​ខាងក្រៅ​បដិសេធ​មិនឱ្យ​ជួប​វេជ្ជបណ្ឌិត​នៅ​ប៉ុន្មាន​ថ្ងៃ​មុននេះ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Daily Mail ចុះផ្សាយ​កាលពី​ថ្ងៃទី ១ សីហា ២០១៦​។ 

​    ​ក្មេងប្រុស​ឈ្មោះ Jasper Allen បាន​ចំណាយពេល ៥ ថ្ងៃ​ដេក​ក្នុង​មន្ទីរពេទ្យ Hinchingbrooke Hospital ជាមួយ​រាងកាយ​របស់​វា​គ្របដណ្តប់​ដោយ​ស្នាម​អុត​ពណ៌​ក្រហម​ប៉ះ​ឈឺៗ ដែល​បាន​ឆ្លង​មេរោគ​ចូល​យ៉ាងធ្ងន់ធ្ងរ​។ 

​    ​ជំងឺ​នេះ​ធ្ងន់ធ្ងរ​ពេក​រហូតដល់​ថ្នាក់​ម្តាយ​ឈ្មោះ Sarah អាយុ ៣៦ ឆ្នាំ​ពិចារណា​ទាក់ទង​ក្រុម​កាសែត​វេជ្ជសាស្ត្រ ព្រោះ​គេ​មិនដែល​ឃើញ​ករណី​ជំងឺ​អុតស្វាយ​ធ្ងន់ធ្ងរ​របៀបនេះ​ពីមុន​នោះទេ​។ 

​    ​ក្មេង​នេះ​ត្រូវបាន​បន្តោង​សេរ៉ូម និង​ឱ្យ​ថ្នាំ​ប្រឆាំង​វីរុស ថ្នាំ​ផ្សះ និង​ថ្នាំ Morphine លេប​ដើម្បី​ជួយ​រាងកាយ​ពោរពេញ​ដោយ​ស្នាម​កន្ទួល​ក្រហម​ប្រឆាំងនឹង​វីរុស​។ 

​     លោកស្រី Allen បាន​អះអាងថា ពីរ​ថ្ងៃ​មុននេះ កូន​គាត់​ពិតជា​ត្រូវការ​ព្យាបាល​បន្ទាន់​ពិតមែន ប៉ុន្តែ​លោកស្រី​ត្រូវបាន​អ្នកផ្តល់​ព័ត៌មាន​នៅ​មន្ទីរពេទ្យ Hinchingbrooke Hospital បដិសេធ​មិនឱ្យ​ព្រមឱ្យ​ជួប​វេជ្ជបណ្ឌិត​ទេ ព្រោះ​អ្នក​ផ្តល់ព័ត៌មាន​នោះ​គិតថា​ស្ថានភាព​ជំងឺ​មិន​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ត្រូវ​ជួប​វេជ្ជបណ្ឌិត​ទេ​។ 

​    ​ម្តាយកូន​ពីររូប​នេះ​ឥឡូវ​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អង់គ្លេស​ប​ង្កើ​ត​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​អុតស្វាយ​ឥតគិតថ្លៃ​សម្រាប់​ប្រជាជន​ទាំងអស់ ដែល​បច្ចុប្បន្ន​អាច​ចាក់​បានតែ​សម្រាប់​ក្មេង​ដែលមាន​ប្រវត្តិ​វេជ្ជសាស្ត្រ​ជាក់លាក់​មួយចំនួន​ប៉ុណ្ណោះ​។ 

​    ​ជោគវាសនា​កូនលោក​ស្រី​កំពុងតែ​ផ្ញើ​ក្នុង​ដៃ​របស់​ក្រុម​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ Hinchingbrooke Hospital នៃ​ចក្រភព​អង់គ្លេស​៕

 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់