adverise with khmeread 1

ពីថ្ងៃ​នេះ​ទៅ​ឈប់​បោះចោល​ស្លឹក​ខៀវ​នៅ​គល់​ស្លឹក​ខ្ទឹម​ទៀត​ទៅ​! អ្នក​ពិតជា​ភ្ញាក់ផ្អើល​នឹង​អត្ថប្រយោជន៍​មិនគួរ​ឱ្យ​ជឿ​រប​ស់វា​

    ​ស្លឹក​ខ្ទឹម​គឺជា​គ្រឿងផ្សំ​សម្រាប់​អាហារ​ដែល​ប្រើប្រាស់​គ្រប់​ផ្ទះ ប៉ុន្តែ​គ្រួសារ​ភាគច្រើន​បាន​បោះចោល​ស្លឹក​ខៀវៗ​នៅ​គល់​ស្លឹក​ខ្ទឹម ដោយ​មិនដឹង​ពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​របស់​វា​។ 

​    ​ស្លឹក​ខៀវ​នោះ​មានគុណ​សម្បត្តិ​ប្រឆាំង​រលាក បន្ថយ​រោគសញ្ញា​ផ្តាសាយ និង​បន្ថយ​សម្ពាធ​ឈាម​។ ក្រៅពីនេះ វា​នៅមាន​ប្រសិទ្ធភាព​ទប់ស្កាត់​ស្ត្រេ​ស ការ​អស់កម្លាំង និង​មេរោគ​ផ្សិត​ទៀតផង​។ 

​    ​* អត្ថប្រយោជន៍​របស់​ស្លឹក​ខៀវ​នៅ​គល់​ស្លឹក​ខ្ទឹម​
​    ​១. ជួយ​ព្យាបាល​ឈឺបំពង់ក​
​    ​ឈឺបំពង់ក​អាច​ព្យាបាល​ជា​យ៉ាង​មាន​ប្រសិទ្ធភាព​ជាមួយ​គ្រឿងផ្សំ​ស្លឹក​ខៀវ​របស់​ខ្ទឹម ខ្ញី​កិន និង​អំបិល​មួយ​ចិ​ប​។ ដាក់​គ្រឿងផ្សំ​ទាំងបី​ក្នុង​កន្សែង​តូច​មួយ រួច​រោល​នឹង​ចំហាយ​ទឹក​ឱ្យ​ក្តៅ​។ បន្ទាប់មក​យក​កន្សែង​នោះ​រុំ​ជុំវិញ​ក​។ អ្នក​នឹងមាន​អារម្មណ៍​ធូរស្បើយ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​។ 

​    ​២. បំបាត់​អា​ការៈឈឺ​ជើង​
​    ​ដាំ​ស្លឹក​ខៀវ​នេះ​ក្នុង​ទឹក​បន្តិច ឱ្យបាន​បី​បួន​នាទី រួច​ចាក់​វា​ចូលក្នុង​ម៉ាស៊ីន​ក្រឡុក​។ កិន​វា​ឱ្យ​ក្លាយជា​ល្បាយ​ប៉ិៗ រួច​យកមក​ប៉ាត​លើ​ជើង​ដែល​ឈឺ​។ 

​    ​៣. ព្យាបាល​ជំងឺ​ទាក់ទង​ច្រមុះ​
​    ​កិន​ស្លឹក​នេះ​យក​ទឹក ហើយ​យក​សំឡី​ជ្រលក់​ទឹក​វា មក​ផ្តិត​ពីលើ​តំបន់​ច្រមុះ​។ បញ្ហា​រលាក​ច្រមុះ តឹង​ច្រមុះ នឹង​ធូរស្បើយ​នៅ​ប៉ុន្មាន​ថ្ងៃក្រោយ​៕ 

adverise with khmeread
ប្រភព៖ naturalherbsandmedicine

អ្នកនឹងចូលចិត្ត

មតិយោបល់