adverise with khmeread Eavesdropperwifi primary 100044261 large

នេះ​ជា​មូលហេតុ​ដែល​អ្នក​មិនត្រូវ​ត្រេកអរ​ចំពោះ Wi-Fi ដែល Free

    ​អំឡុង​សន្និបាតជាតិ​របស់​បក្ស​សាធារណរដ្ឋ អ្នកជំនាញ​ខាង​ប្រព័ន្ធ​សុវត្ថិភាព IT របស់​ក្រុមហ៊ុន Avast បាន​បង្កើត Wi-Fi Hotspot ក្លែងក្លាយ​មួយ​ដើម្បី​មើលថា​តើ​អ្នកណាខ្លះ​ធ្លាក់ចូល​ក្នុង​ល្បិច​របស់​ពួកគេ​។ នៅពេលដែល Wi-Fi លោត​ចេញមក គេ​ឃើញថា​មាន​មនុស្ស​ជាច្រើន​បាន​ចូលក្នុង​អន្ទាក់​មួយ​នេះ​។​

​    ​Avast បាន​ប្រមូលបាន​មនុស្ស ១.២០០ នាក់​ដែល​ចូលក្នុង Hotspot ក្លែងក្លាយ​នោះ ឈ្មោះ Wi-Fi ត្រូវ​បានដាក់​ក្នុងន័យ​នយោបាយ​អាមេរិក​ក្នុងនោះ​មានដូចជា "I VOTE TRUMP! FREE INTERNET", "I VOTE HILLARY! FREE INTERNET" និង​ខ្លះទៀត​ដាក់ឈ្មោះ​ទាក់ទាញ​ខាង​ក្រុមហ៊ុន​វិញ ដូចជា “Google Starbucks” មោង "ATTWifi at GOP”​។​

​    ​ក្នុងចំណោម​ពួកគេ​អ្នកលេង Wi-Fi ទាំងអស់ មាន ៦៨ ភាគរយ​បាន​ជ្រុលខ្លួន​បង្ហាញ​អត្តសញ្ញាណ​ពិត​របស់​ពួកគេ​។​

​    ​* គោលដៅ​នៃ​ពួកគេ Hacker ដែល​បង្កើត Wi-Fi ឱ្យប្រើ​ប្រាស់​ដោយ​ឥតគិតថ្លៃ​។​
​    ​- គ្រប់គ្រង​ឧបករណ៍​របស់​អ្នក​
​    ​- លួច​ទិន្នន័យ​របស់​អ្នក បើទោះជា​អ្នកមាន​កម្មវិធី​កម្ចាត់​មេរោគ​យ៉ាងណាក៏ដោយ​
​    ​- លួច​គណនី​បណ្ដាញ​សង្គម​របស់​អ្នក​
​    ​- លុប​ឬ​បំផ្លាញ​ទិន្នន័យ​ឯកសារ​របស់​អ្នក​
​    ​- ចេតនា​លួច​ឯកសារ​សម្ងាត់​របស់​អ្នក ដើម្បី​ទម្លាយ​លើ​បណ្ដាញ​សង្គម ។​ល​។​

​    ​* មូលហេតុ​ដែល​ពួកគេ​វាយប្រហារ​អ្នក​បាន​តាមរយៈ Wi-Fi ដែល Free នេះ គឺ​គេ​មាន​វិធីសាស្ត្រ​មួយ​ហៅថា MitM (Man in the Middle) ដែល​អាចឱ្យ​ពួកគេ​គ្រប់គ្រង​លើ​កុំព្យូទ័រ​របស់​អ្នក​បាន ១០០ ភាគរយ​៕

adverise with khmeread
ប្រភព៖ pcworld

អ្នកនឹងចូលចិត្ត

មតិយោបល់