adverise with khmeread Coqbks uiaa8lwl large trans  qvzuuqpflyliwib6ntmjwq40nzzmzmomnefa8nnntcq

បេ​ក្ខ​នារី​បវរកញ្ញា​សម្រិតសម្រាំង​ចុងក្រោយ​ទាំងនេះ​ត្រូវគេ​ចំអក​ឱ្យ​ពេញ​បណ្តាញ​សង្គម ដោយសារ​មុខ​ស្រដៀង​គ្នា​ពេក​

    ​បេ​ក្ខ​នារី​បវរកញ្ញា​ប្រាំ​នាក់​ចុងក្រោយ​សម្រាប់​ពានរង្វាន់ Miss Teen USA ដែល​ត្រូវបាន​ផ្ដល់ឱ្យ Karlie Hay មកពី​រដ្ឋ​តិច​សាស់ កាលពី​ល្ងាច​ថ្ងៃអាទិត្យ ត្រូវបាន​គេ​សើចចម្អក​ពេញ​អន​ឡាញ​អ្នក​ទាំង​ប្រាំ​នាក់​នេះ​មានមុខ​ស្រដៀង​គ្នា​ពេក​។​

​    ​អ្នក​ទាំង​ប្រាំ​នាក់​ចុង​ក្រោយនេះ​គឺមាន​ឈ្មោះថា Kerlie Hay, Marley Stokes, Emily Wakeman, Alabama Erin Snow និង Nevada Carissa Morrow ។​

​    ​អ្នក​ទាំង​ប្រាំ​នាក់​នេះ​មើលទៅ​ស្រដៀង​គ្នា ជាមួយនឹង​ស្បែក​ភ្លឺរលោង និង​សក់ទង់ដែង​។​

​    ​អ្នកលេង​បណ្ដាញ​សង្គម​ភ្ញាក់ផ្អើល​ជាខ្លាំង ដោយសារ​ក្នុង​វគ្គ​ផ្ដាចព្រ័ត្រ​នេះ បេ​ក្ខ​នារី​មើលទៅ​គ្មានអ្វី​ប្លែក​សោះ អ្វីៗ​គឺ​ស្រដៀង​គ្នា​ទាំងអស់ ទោះ​នរណា​ឈ្នះ​ក៏​ដូច​មិន​ឈ្នះ​ដែរ​។​

​    ​តារា​ម៉ូ​ដែល​ម្នាក់​ឈ្មោះ Chrissy Teigen បានសរសេរថា "Wow ឱ្យ​ជ្រើស​មនុស្ស​មុខ​ស្រដៀង​គ្នា​បែបនេះ​យ៉ាងម៉េច​ទៅ​?"៕

 

adverise with khmeread
ប្រភព៖ telegraph

អ្នកនឹងចូលចិត្ត

មតិយោបល់