adverise with khmeread 1

ប៉ូលិស​ចិន​សង្គ្រោះ​ស្ត្រី​វិកលចរិត​ម្នាក់​ចេញពី​គុក​ងងឹត​ដែល​ចាក់សោ​ឃុំ​ដោយ​គ្រួសារ​របស់​នាង​

    ​មន្ត្រីប៉ូលិស​ចិន​បាន​ជួយសង្គ្រោះ​នារី​វ័យ​កណ្តាល​ម្នាក់​ដែល​ត្រូវបាន​ឃុំឃាំង​នៅ​បន្ទប់ក្រោមដី​ដ៏​ងងឹត​ដោយ​គ្រួសារ​របស់​នាង ដើម្បី​បង្ការ​នាង​ពី​ការបង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​។ នេះ​បើតាម​វេ​ប​សាយ dailytelegraph ចេញផ្សាយ​ថ្ងៃទី ១ សីហា​។ 

​    ​នារី​មាន​វ័យ ៤៥ ឆ្នាំ​រូបនេះ ដែល​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Peng តាម​ដឹងបាន​ទទួលរង​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ចាប់តាំងពី​នាង​ត្រូវបាន​រថយន្តបុក​។​

​    ​Peng ដែល​រស់នៅក្នុង​ខេត្ត​ស៊ី​ឈួន​នៃ​ប្រទេស​ចិន ត្រូវបាន​ចាត់ទុកថា មាន​ជំងឺផ្លូវចិត្ត​ដោយ​អាជ្ញាធរ​តំបន់​បន្ទាប់ពី​ត្រូវបាន​ឃុំខ្លួន​ក្រោយ​លួច​គាស់​ទ្វារ​និង​បង្អួច​អ្នកជិតខាង​។ ប៉ុន្តែ​កាលពី​ឆ្នាំ ២០១២ អាជ្ញាធរ​ក្នុង​ទីប្រជុំជន Xixia បាន​ជួយ​ឱ្យ​នាង​ស្នាក់​នៅក្នុង​មន្ទីរពេទ្យ​ផ្លូវចិត្ត​ដល់​ទៅ​បួន​ផ្សេងគ្នា ហើយ​នាង​បាន​ត្រឡប់មកផ្ទះ​វិញ​ក្នុងស្ថានភាព​ប្រក្រតី​ក្រោយ​លេបថ្នាំ​ផ្លូវចិត្ត​ជោគជ័យ​។​

​    ​ប៉ុន្តែ​របាយការណ៍​ប៉ូលិស​និយាយថា ឪពុកម្តាយ​របស់​នាង​ព្រួយបារម្ភ​ថា បន្ទាប់ពី​រោគសញ្ញា​របស់​នាង​វិលត្រឡប់​មកវិញហើយ​ពួកគេ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ឃុំ​នាង​នៅ​បន្ទប់ក្រោមដី​នោះឡើយ​។​

​    ​នាង​ចំណាយពេល​នៅ​បន្ទប់ក្រោមដី​ដូច​បន្ទប់ដេក​និង​ទទួល​ចំណីអាហារ​តាម​ប្រឡោះ​ដែក​។ គ្មាន​នរណា​ដឹង​ពី​ការ​ឃុំឃាំង​នេះឡើយ​រហូតដល់​អ្នកជិតខាង​បានដឹងថា​នាង​ទទួល​ការព្យាបាល​ផ្លូវចិត្ត​ដ៏​ឃោ​ឃៅ​បែបនេះ​ហើយក៏​រាយការណ៍​ទៅ​ប៉ូលិស​តែម្តង​។​

​    ​មន្ត្រីប៉ូលិស​ប្រចាំ​ទីក្រុង​នេះ​បាន​ដោះលែង​នាង​ពី​គុក​ងងឹត​ហើយ​គ្រោង​នាំ​នាង​ទៅ​ព្យាបាល​បន្ថែមទៀត​។ របាយការណ៍​ក៏បាន​និយាយថា ម្តាយ​របស់​ជនរងគ្រោះ​នឹង​នៅ​ជាមួយ​នាង​អំឡុង​ការព្យាបាល ហើយ​ឪពុកម្តាយ​នារី​នេះ​នឹងមិន​ទទួលទោស​អ្វី​ឡើយ​៕

adverise with khmeread
ប្រភព៖ Daily Star

អ្នកនឹងចូលចិត្ត

មតិយោបល់