adverise with khmeread 2

ណា​សា​និយាយថា​អាចម៍ផ្កាយ​អាច​នឹង​បុក​ផែនដី តែ​កុំ​បារម្ភ​វា​អាច​នឹង​កើតឡើង​នៅ​ឆ្នាំ ២១៣៥

    ​អាចម៍ផ្កាយ​ដ៏​ធំ​មួយ​ដែល​កំពុង​បោះពួយ​យ៉ាង​លឿន​នៅក្នុង​លំហ​ក្នុង​ល្បឿន ១០១.៣៨៨ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង អាច​នៅ​ថ្ងៃ​ណាមួយ​បុក​ផែនដី​របស់​យើង ដែល​នឹង​អាច​មហន្តរាយ​យ៉ាង​ធំធេង​ដល់​ជីវិត​ទាំងអស់​។ នេះ​បើ​យោងតាម​ក្រុម​តារាវិទូ​របស់​អង្គការ​ណា​សា​។​

​    ​ដុំថ្ម​អាកាស​នេះ ដែល​ត្រូវបាន​រកឃើញ​ដំបូង​ក្នុង​ឆ្នាំ ១៩៩៩ អាច​នឹង​ផ្ទុះ​នៅ​ចន្លោះ​ផែនដី​និង​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ ២១៣៥​។ ប៉ុន្តែ​នៅក្នុង​ការសិក្សា​ថ្មី​នៅក្នុង​សតវត្សរ៍​នេះ អាចម៍ផ្កាយ​ដែលមាន​ឈ្មោះថា 101955 Bennu ត្រូវបាន​ប៉ាន់​ស្មានថា អាច​នឹង​បុក​ភពផែនដី​តែម្តង​នៅ​ឆ្នាំ ២១៣៥​។​

​    ​លោក Dante Lauretta អ្នកជំនាញ​នៅ​អង្គការ​ណា​សា​ដែល​ទទួលបន្ទុក​លើ​បេសកកម្ម​ថ្មី​ដើម្បី​វិភាគ​អាចម៍ផ្កាយ​នេះ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា "​ការហោះ​កាត់​នៅ​ឆ្នាំ ២១៣៥ នឹង​ផ្លាស់ប្តូរ​គន្លង​របស់ 101955 Bennu​ដែល​អាច​ប្តូរ​ផ្លូវ​របស់​វា​ឆ្ពោះ​មករក​ផែនដី​នៅ​សតវត្សរ៍​នោះ​។ យើង​ប៉ាន់​ស្មានថា ឱកាស​បុក​ផែនដី​គឺ ១ លើ ២៧០០ រវាង​ឆ្នាំ ២១៧៥ និង ២១៩៦​។ វា​អាច​បង្ក​មហន្តរាយ និង​ការស្លាប់​យ៉ាងច្រើន​"​។​

​    ​ប៉ុន្តែ​គាត់​បាន​បន្ថែមថា ទម្រាំ​ដល់ពេល​នោះ វិទ្យាសាស្ត្រ​នឹង​រីកចម្រើន​ខ្លាំង​ហើយ​អាចជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ដោយ​បញ្ជៀ​ស​អាចម៍ផ្កាយ​នេះ​។ គាត់​បាន​ពន្យល់ថា គ្រាប់បែកនុយក្លេអ៊ែរ​ឬក៏​យានអវកាស​ដែល​អាច​បង្វែរ​ទិសដៅ​វត្ថុ​ក្នុង​អាកាស ដូចជា​អាចម៍ផ្កាយ​ជាដើម អាចជា​ជម្រើស​សម្រាប់​ប្តូរ​ទិសដៅ​របស់ 101955 Bennu​។​

​    ​អាចម៍ផ្កាយ 101955 Bennu មាន​ទំហំ ៥០០ ម៉ែត្រ ហើយ​ដុំថ្ម​អាកាស​ប្រភេទ​នេះ​ត្រូវបាន​រំពឹងថា នឹង​បុក​ផែនដី​រៀងរាល់ ១៣ ម៉ឺន​ឆ្នាំ​ម្តង​។ កម្លាំង​កម្ទេច​របស់ 101955 Bennu មកលើ​ផែនដី​នឹង​ស្មើ​សារធាតុ​ផ្ទុះ​ដល់​ទៅ ៣ ពាន់​លាន​តោន​។​

​    ​យ៉ាងណាក្តី យានអវកាស​មួយ​របស់​អង្គការ​ណា​សា​កំពុង​ត្រូវបាន​បង្ហោះ​ដើម្បី​ស្កែ​ន​យក​ព័ត៌មាន​ពី​ផ្ទៃ​របស់​អាចម៍ផ្កាយ​នេះ​។​

​    ​ដោយសារ​អាចម៍ផ្កាយ​ជាច្រើន​ជា​តួអង្គ​បង្កឱ្យមាន​ការកកើត​នូវ​ភព​ជាច្រើន ក្រុម​អ្នកវិទ្យាសាស្ត្រ​សង្ឃឹមថា ព័ត៌មាន​ដែល​ប្រមូលបាន​ពី 101955 Bennu នឹង​ជួយ​ពួកគេ​យល់ដឹង​ឱ្យ​កាន់តែច្បាស់​ពី​ការកកើត​នៃ​ជីវិត​។​

​    ​ប៉ុន្តែ​មិន​ត្រឹមតែ​យល់ដឹង​ពី​អាចម៍ផ្កាយ​នោះទេ ក្រុម​អ្នកវិទ្យាសាស្ត្រ​ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​ឈាន​ជើង​កាន់តែ​កៀក​ដើម្បី​ស្វែងរក​វិធី​ចៀសវាង​ការ​ប៉ះ​ទ​ង្កិ​ច​ណាមួយ​ដែល​អាច​កើតឡើង​នៅ​ថ្ងៃ​អនាគត​៕

​ប្រភព​៖ news.sky.com

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់