adverise with khmeread Messi3 copy

តារា​បង្ហាញ​ម៉ូត​អា​ហ្ស​ង់​ទីន​៖ រួមរក្ស​ជាមួយ Lionel Messi ដូច​រួមរក្ស​ជាមួយ​សាកសព​

    ​គ្មាន​នរណាម្នាក់​ល្អឥតខ្ចោះ​នោះឡើយ​! ជំនាញ​ទាត់​បាល់​របស់ Lionel Messi ពិតជា​អស្ចារ្យ​នៅលើ​វាលស្មៅ​។ 

​    ​នេះ​គឺ​យោងតាម​ពាក្យសម្តី​របស់​តារា​បង្ហាញ​ម៉ូត​អា​ហ្ស​ង់​ទីន Xoana Gonzalez ដែល​អ្នកអះអាង​ជា​សាធារណៈ​ថា​ធ្លាប់បាន​ចំណាយពេល​មួយ​យប់​ដេក​ជាមួយនឹង​ជើង​ខ្លាំង​របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona រូបនេះ​។​

​    ​នាង Gonzalez បាន​សារភាព​នៅ​កម្មវិធី​ទូរទស្សន៍ Peruvian TV ថា​រួមរក្ស​ជាមួយ Messi គឺ​ដូច "​រួមរក្ស​ជាមួយ​សាកសព​អ៊ីចឹង​"​។​

​    ​នាង​ត្រូវបាន​សន្តិសុខ​ការពារ​របស់ Messi នាំ​មកជួប​តារាបាល់ទាត់​រូបនេះ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ដោយ​នាង Gonzalez ទទួលស្គាល់ថា​នាង​គឺជា​ប្រិយមិត្ត​ផ្កាប់មុខ​ម្នាក់​របស់​តារាបាល់ទាត់​ឆ្នើម​របស់​ពិភពលោក​វ័យ ២៩​ឆ្នាំ​រូបនេះ​។​

​    ​នាង​បាន​និយាយថា "​នៅពេល​នរណាម្នាក់​លេង​ល្អ​លើ​ទីលាន អ្នក​ច្បាស់​ជា​រំពឹងថា​គាត់​នឹងមាន​ក្បាច់​លើ​គ្រែ​ល្អ​ដូចគ្នា​។ ខ្ញុំ​ចង់ឱ្យ​គាត់​បង្ហាញ​ខ្ញុំ​ច្រើន​ក្បាច់​ជាង​នេះ​។ នៅ​ចំណុច​ខ្លះ ខ្ញុំ​មាន​អារម្មណ៍​ដូច​នៅ​ជាមួយ​សាកសព​អ៊ីចឹង​"៕

 

adverise with khmeread
ប្រភព៖ dreamteam

មតិយោបល់