adverise with khmeread 8d5ebfce fa68 4032 84bb ddee64cb9e0a

ចោរ​មួយក្រុម​ធាក់​ផ្តួល​ប្លន់​យក​ម៉ូតូ​ឡេ​ត​ពី​យុវជន​ម្នាក់​បានសម្រេច​នៅ​សង្កាត់​បឹងទំពុន

    ភ្នំពេញ ៖ ពួកចោរ​មួយក្រុម​មាន​គ្នា​ប្រមាណ​ជិត​១០​នាក់ ធ្វើ​សកម្មភាព​ធាក់​ផ្តួល​ប្លន់​យក​ម៉ូតូ​ឡេ​ត​ពី​យុវជន​ម្នាក់​បានសម្រេច ហើយ​គេចខ្លួនបាត់ កាលពី​១២​ និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខផ្ទះ​សំណាក់ ​តុង​សៀន តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ស្ថិត​ក្នុងភូមិ​ត្នោតជ្រុំ​៤ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ។​

    យុវជន​រងគ្រោះ​ឈ្មោះ ហួង គុន​ថុ​ន អាយុ​២៣​ឆ្នាំ មាន​មុខរបរ​ជាជាង​បាញ់ថ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ។ ចំណែក​ម៉ូតូ​ដែល​ប្លន់​យកទៅ​បាត់​ម៉ាក ស៊ុយ​សុ​គី​ឡេ​ត ពាក់​ស្លាក​លេខ ភ្នំពេញ 1FG-1023។​

    តាម​សម្តី​រៀបរាប់​ពី​ជនរងគ្រោះ​បានឱ្យដឹងថា មុនពេល​កើតហេតុ​រូបគេ​រួមជាមួយ​មិត្ត​ភក្តិ​បាននាំគ្នា​ជិះ​ម៉ូតូ​ដើរលេង​ក្នុង​មជ្ឍមណ្ឌល​កោះ​ពេជ្រ។ ហើយ​នៅវេលា​ម៉ោង​កើតហេតុ​គេ​ក៏បាន​បំបែក​ផ្លូវ​គ្នា​ជាមួយ​មិត្ត​ភក្ដិ​​ ​ដោយ​ជិះ​ទៅផ្ទះ​រៀងៗ​ខ្លួន ដោយ​ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ បំណង​ត្រឡប់ទៅផ្ទះ​ជួល​វិញ​នៅ​ម្តុំ​ចំការ​ដូង​។​

    ខណៈពេល​មកដល់​កន្លែង​កើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​៣​គ្រឿង មាន​គ្នា​ប្រមាណ​ជិត​១០​នាក់ បាន​ជិះ​មក​កៀរ​ឱ្យចូល​កៀន​ហើយ​ធាក់​ម៉ូតូ​បណ្តាលឱ្យ​ដួល រួច​នាំគ្នា​លើកយក​ម៉ូតូ​ជិះយកទៅ​បាត់​តែម្តង។​

    មួយសន្ទុះ​ក្រោយមក​សមត្ថកិច្ច​មូលដ្ឋាន​ បានត្រឹមតែ​មក​ដឹកយក​ជនរងគ្រោះ​ទៅ​ដាក់ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​បឹងទំពុន​តែប៉ុណ្ណោះ៕

adverise with khmeread

មតិយោបល់