adverise with khmeread 36c4ed7200000578 3717944 image m 42 1470046325184

ជក់​ទៀត​! Balotelli ត្រូវគេ​ប្រទះឃើញ​ជក់បារី​ស្ងាត់ៗ​នៅ​ហាង​មួយ​នៅ​អ៊ីតាលី​

    ​Mario Balotelli បាន​ប្រើ​ឱកាស​ស្វែងរក​ក្លឹប​ថ្មី​មុនពេល​រដូវ​កាល​ថ្មី​ឈានចូល​មកដល់​មិន​បានល្អ​នោះឡើយ បន្ទាប់ពី​គាត់​ត្រូវបាន​គេ​ថត​បាន​កំពុង​ជក់បារី​អំឡុង​ថ្ងៃ​ឈប់សម្រាក​ក្នុងប្រទេស​អ៊ីតាលី​កាលពី​ថ្ងៃ​ចន្ទ​។​

​    ​តារាបាល់ទាត់​សញ្ជាតិ​អ៊ីតាលី​វ័យ ២៥​ឆ្នាំ​រូបនេះ មើលទៅ​ហាក់ដូចជា​មិនបាន​បង្ហាញ​ការព្រួយបារម្ភ​អ្វី​នោះឡើយ ខណៈដែល​គាត់​បាន​រីករាយ​ទទួលទាន​អាហារ​ពេលព្រឹក​នៅលើ​តំបន់ឆ្នេរ Riviera ជាមួយ​មួក​បេ​ស្ប​ល​ពណ៌​ខ្មៅ និង​ពាក់​អាវយឺត​ពណ៌​ខ្មៅ​។​

​    ​គាត់​មើលទៅ​ដូចជា​គ្មាន​ខ្វល់​អ្វី​ទាំងអស់​ក្នុង​លោក​នេះ ខណៈដែល​រូបគេ​កំពុង​ទទួលទាន​អាហារ​នៅ​ភោជនីយដ្ឋាន Strainer Restaurant បន្ទាប់ពី​ជិះទូក​ដើរលេង​ជាមួយ​មិត្តភក្តិ​ជុំវិញ​តំបន់ឆ្នេរ​នៅ​ទីក្រុង Portofino៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់